សម្ដីចុងក្រោយ ម៉ា សេរី អាចឱ្យអ្នកប្រដាល់នៅស្រុកខ្មែរទាំងអស់ស្រក់ទឹកភ្នែក
- 2017-02-08 03:13:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដីចុងក្រោយ ម៉ា សេរី អាចឱ្យអ្នកប្រដាល់នៅស្រុកខ្មែរទាំងអស់ស្រក់ទឹកភ្នែក
ចន្លោះមិនឃើញ
លោក ម៉ា សេរី អ្នកផលិតកម្មវិធីកីឡាដ៏ល្បីឈ្មោះនៅកម្ពុជា បានលាចាកលោកនេះហើយ កាលពីព្រឹកម៉ោង៥:៤៥នាទីព្រឹកនេះ នៅមន្ទីរពេទ្យខ្មែរ-សូវៀត បន្ទាប់ពីជំងឺមហារីកថ្លើមរបស់លោកធ្វើទុក្ខអស់រយៈពេលជាយូរមក។
មុនពេលលាអ្នកស្រលាញ់វិស័យកីឡាទាំងអស់គ្នាទៅ លោក ម៉ា សេរី ក៏ធ្លាប់បាននិយាយពាក្យ១ឃ្លា ដែលអាចធ្វើឱ្យអ្នកប្រដាល់ស្រក់ទឹកភ្នែកបានដែរ។ ដោយ១ឃ្លានោះគឺ៖ “ក្នុងពេលដែលឈឺនៅពេទ្យមានអ្នកមកសួរសុខទុក្ខខ្ញុំច្រើន ប៉ុន្តែមានអារម្មណ៍ធម្មតា។ ប៉ុន្តែនៅពេលណាដែលបានឃើញកីឡាករប្រដាល់មកសួរសុខទុក្ខវិញ ខ្ញុំតែងតែអួលដើមករហូត ហើយពេលខ្លះទឹកភ្នែកក៏ស្រក់មកដោយមិនដឹងខ្លួន”។ លោក ម៉ា សេរី ស្រលាញ់វិស័យកីឡាប្រដាល់ណាស់ ព្រោះវាជាដួងព្រលឹងជាតិខ្មែរ ដោយលោករំពឹងថាថ្ងៃណាមួយវិស័យនេះនឹងលើកមុខមាត់ជាតិជាក់ជាមិនខាន។
ម៉ា សេរី ជាអ្នករៀបចំកម្មវិធីជើងចាស់ ហើយក៏ជាអ្នកដែលតែងតែយកចិត្តទុកដាក់លើវិស័យប្រដាល់និងកីឡាករប្រដាល់ផងដែរ។ បុរសម្នាក់នេះហើយដែលតែងតែរៀបចំកម្មវិធីប្រដាល់អន្តរជាតិផ្សេងៗ ក៏ដូចជាណែនាំកីឡាករក្នុងស្រុកឱ្យទៅប្រកួតនៅក្រៅស្រុកផងដែរ៕