តួខ្លួន iPhone 8 ផលិតពីអ៊ីណុក តម្លៃវិញថ្លៃជាង iPhone 7 ទ្វេដង
- ព្រហស្បតិ៍, 9 កុម្ភៈ 2017 02:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួខ្លួន iPhone 8 ផលិតពីអ៊ីណុក តម្លៃវិញថ្លៃជាង iPhone 7 ទ្វេដង
ចន្លោះមិនឃើញ
វត្តមាន iPhone 8 ដែលគេដឹងថាជាស្មាតហ្វូនផលិតពិសេសសម្រាប់ខួប ១០ ឆ្នាំ នៃត្រកូល iPhone នោះអាចនឹងមានបច្ចេកវិទ្យាទំនើបៗ ហើយតម្លៃគឺខ្ពស់ជាម៉ូដែលមុនៗទ្វេដង។
យោងតាមរបាយការណ៍ពីក្រុមហ៊ុន Fastcompany និងប្រភពជាច្រើនបង្ហាញថា iPhone 8 នឹងចេញលក់ដំបូងជាមួយតម្លៃប្រមាណ ១ ០០០ ដុល្លារ (តម្លៃក្នុងហាងផ្លូវការរបស់ Apple) ខណៈ iPhone 7 ពេលចេញដំបូងតម្លៃត្រឹមជាង ៦០០ ដុល្លារ (តម្លៃក្នុងហាងផ្លូវការរបស់ Apple)។
ចំពោះការអះអាងពីតម្លៃខ្ពស់នៃ iPhone 8 នេះគឺអាចជាការពិតក្រោយលោក Ming Chi Kuo អ្នកជំនាញវិភាគទីផ្សារផលិតផលរបស់ Apple បង្ហាញថា iPhone 8 មានតួខ្លួនផលិតដោយអ៊ីណុក និងបំពាក់អេក្រង់ប្រភេទ OLED ទំហំ ៥,៨ អ៊ីញ៕