ត្រឹម​ដើម​ខែ​កុម្ភៈ​​ភាពយន្ត​ខ្មែរ សម្ពោធ​ និង​ក្រុង​ពាលី​ ហូរហែ

  • 2017-02-09 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ខ្មែរ​កាន់​តែ​​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​ទស្សនិកជន​ ទាំង​ខ្សែ​ភាព​យន្ត​ភាគ និង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ។ ​ជាក់​ស្ដែង​នៅ​ដើម​ខែ​កុម្ភៈ​ នេះ​ផលិត​ករ​​ជាច្រើន​បាន​សម្រុក​ក្រុង​ពាលី​រឿង​ចេញ​ថត​ និង​សម្ពោធ​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ និង​តាម​កញ្ចក់​ទូរទស្សន៍​។

រឿង​ភាគ​ និង​រឿង​ខ្នាត​ធំ​ដែល​ក្រុង​ពាលី​ និង​សម្ពោធ​នៅ​ដើម​ខែ​ កុម្ភៈ​ នេះ​មាន​៤​រឿង​រួម​មាន​៖

១/ រឿង​ "កំលោះ​ទាំង​៣​" ជា​ខ្សែ​ភាព​យន្ត​ភាគ​ដែល​មាន​៣០​ភាគ​ផលិត​ឡើង​ដោយ​ទូរទស្សន៍​ អាស៊ីអាគ្នេយ៍​ បាន​ធ្វើ​ការ​ក្រុង​ពាលី​កាល​ពី ថ្ងៃ​ទី​៣ ខែ កុម្ភៈ ឆ្នាំ២០១៧ នេះ។ ជា​ប្រភេទ​រឿង​ស្នេហា​​និយាយ​អំពី​កំលោះ​ក្រី​ក្រ​ទាំង​៣ រូប​។

២/ ផលិត​កម្ម​មហា​ហង្ស​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ថត​​រឿង​ថ្មី​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ កុម្ភៈ ឆ្នាំ​២០១៦​ ក្នុង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង​ "ក្រមុំ​ចាស់​ប៉ះ​កំលោះ​ស្ទាវ​" ជា​ប្រភេទ​រឿង​​បែប​​មនោ​សញ្ចេតនា​ស្នេហា​ឌឺ​ដង​ កាច់​កុង​លាយ​ឡំ​ននឹង​ឈុត​ឆាក​កំប្លែង​។

៣/ រឿង​ "ពូជ​ខ្ញុំ​អ៊ីចឹង​វគ្គ​២​​" របស់​ផលិត​កម្ម​ Rock បាន​ធ្វើ​ការ​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​៦ ខែ កុម្ភៈ ឆ្នាំ​២០១៧ នឹង​​ដាក់​បញ្ចាំង​នៅ​តាម​រោង​ភាព​យន្ត​ ទំនើបៗ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី​៩ ខែ​ កុម្ភៈ​នេះ​ហើយ​។

៤/ ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "មេឃុំ​ក្រមុំ​" នឹង​ធ្វើ​ការ​សម្ពោធ​ឲ្យ​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​នៅ​ថ្ងៃ​នេះ​១០ ខែ​ កុម្ភៈ​ ឆ្នាំ​២០១៧​ រឿង​នេះ​មាន​២៥ ភាគ​៕​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន