មហោស្រព​គី​ហ្សូ​ណា ជប៉ុន​-​កម្ពុជា ឆ្នាំ​២០១៧​

  • 2017-02-14 03:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មហោស្រព​គី​ហ្សូ​ណា ជប៉ុន​-​កម្ពុជា បាន​វិល​មក​វិញ​ហើយ​ជាមួយ​នឹង​ទស្សនីយភាព​ថ្មី ប្លែក និង​កាន់តែ​សប្បាយ​អស្ចារ្យ​ជាង​មុន​។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុ​ជា​ជា​-​ជប៉ុន (CJCC) ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ដល់​ថ្ងៃអាទិត្យ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​។​

​ ​សិស្ស និស្សិត សាធារណ​ជន​ ដែល​ចូលរួម​ក្នុង​មហោស្រព​នេះ នឹង​ទទួល​បាន​នូ​វ​បទពិសោធន៍​ល្អៗ​ជាច្រើន ពី​វប្បធម៌​ដ៏​ផូរផង់ ​នៃ​ប្រជាជាតិ​ទាំងពីរ ជាមួយ​នឹង​ការ​សម្ដែង​សិល្បៈ​បុរាណ សម័យ ការ​ប្រគំ​តន្ត្រី ការ​ប្រកួត​សំលៀក​បំពាក់​ Yukata ការ​រាំ​របាំ​ប្រពៃណី​ និង​ស​ម័​យ រួមជា​មួយ​នឹង​ការ​សម្តែង​ក្បាច់គុន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​ការ​តាំង​ពិព័រណ៍​ផលិតផល​ប្រើប្រាស់ និង ការ​ចម្អិន​ម្ហូប​ខ្មែ​រ​និង​ជប៉ុន និង​សិក្ខាសាលា​ចែក​រំលែក​ចំ​ណេះ​ដឹង​ព្រម​ទាំង​សកម្មភាព​សប្បាយ​ជាច្រើន​ទៀត​ផងដែរ​។​

​ ​តោះ​! ទៅលេង​មហោស្រព​គី​ហ្សូ​ណា ជប៉ុន​-​កម្ពុជា ទាំង​អស់​គ្នា ហើយ​កុំ​ភ្លេច​នាំ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​មកលេង​ជាមួយ​ផង​! ​

អត្ថបទ៖ ដៃគូសហការ

អត្ថបទពេញនិយម