គ្រូ​ណាហ្គាវើល​ លើក​ឡើង​ពី​ចំណុច​ខ្លាំង​របស់​ក្រុម​អគ្គិសនី​មុន​ប៉ះ​គ្នា​

  • 2017-02-18 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ ណាហ្គាវើល​ មើល​ឃើញ​ចំណុច​ខ្លាំង​ពីរ​របស់​ក្រុម​ចំណូល​ថ្មី​ អគ្គិសនីកម្ពុជា​ ថា​ក្រុម​នេះ​តំបន់​ប្រយុទ្ធ​ល្អ​ និង​មាន​គ្រូ​ដឹកនាំ​កម្រិត​ A License​ អញ្ចឹង​ការ​រៀបចំ​កីឡាករ​និង​យុទ្ធ​សាស្ត្រ​ប្រកួត​គឺ​ល្អ។​ ក្រុម​បាល់ទាត់​ ណាហ្គាវើល​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​អគ្គិសនី​ នៅ​ល្ងាច​នេះ​ វេលា​ម៉ោង​ ៦ល្ងាច​នៅ​​កីឡដ្ឋាន​​ស្វាយរៀង។​

លោកគ្រូ មាស ចាន់ណា

លោក​ មាស​ ចាន់ណា​ គ្រូ​បង្គោល​របស់​ក្រុម​បាល់ទាត់​ ណាហ្គាវើល​ បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​ក្រុម​បាល់ទាត់​អគ្គិសនី​ ជា​ក្រុម​ចំណូល​ថ្មី​មែន​ ប៉ុន្តែ​ក្រុម​នេះ​ល្អ។​ បើ​មើល​ការ​ប្រកួត​របស់​ក្រុម​នេះ​កន្លង​មក​ គ្រូ​ណាហ្គា​ រូប​នេះ​សង្កេត​ឃើញ​ថា​នៅ​តំបន់​ប្រយុទ្ធ​គេ​សហការ​គ្នា​ធ្វើ​បាន​ល្អ​ណាស់​ រាល់​ការ​ប្រកួត​របស់​គេ​តែង​មាន​គ្រាប់​បាល់។​ ចំណុច​ខ្លាំង​មួយ​ទៀត​នោះ​គឺ​ក្រុម​នេះ​មាន​គ្រូ​ដឹកនាំ​កម្រិត​ A License​ ដូច​លោក​ដែរ​ រាល់​ការ​រៀបចំ​ដាក់​កីឡាករ​ឲ្យ​ចូល​លេង​ឬ​យុទ្ធ​សាស្ត្រ​ក៏​ដូច​ជា​ការផ្លាស់ប្ដូរ​ទម្រង់​លេង​មាន​ល្អនិងមានបទពិសោធន៍​ច្រើន។​

ក្រុមបាល់ទាត់ ណាហ្គាវើល

គ្រូ​ណាហ្គា​ រូប​នេះ​បន្ថែម​ទៀត​ថា​ ទោះ​ជា​ក្រុម​ចំណូល​ថ្មី​នេះ​ល្អ​យ៉ាង​ណា​ក៏​ដោយ​ លោក​នៅ​តែ​ជឿជាក់​លើ​កីឡាករ​របស់​លោក​ ថា​នឹង​យក​ជ័យជម្នះ​បាន​លើ​ក្រុម​មួយ​នេះ។​ ចំពោះ​រឿង​គ្រាប់​ស៊ុត​បញ្ចូល​ទី​វិញ​ថា​បាន​ប៉ុន្មាន​គ្រាប់​នោះ​ វា​មិន​សំខាន់​សម្រាប់​លោក​ទេ​ ឈ្នះ​បាន​៣ពិន្ទុ​ទើប​ជា​រឿង​ធំ៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម