ហ្គេម Jailbreak ចេញ​កំណែ​ថ្មី​ អ្នក​​មិន​​ទាន់​​​លេង​​ឆាប់​​ដោនឡូត​ទៅ!

  • 2017-02-17 09:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​ Jailbreak ដែលទើប​នឹង​ប្រកាស​ចេញ​រូបរាង​ផ្លូវការ​កាលពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ ថែម​ទាំង​​ល្បី​កក្រើក​ដល់​ទីផ្សារ​អន្តរជាតិ​​ផង​នោះ​ បាន​ចេញ​កំណែ​ថ្មី ២.0 ឡូយ​ជាង​មុន។

ហ្គេម​ចំណាត់​ថ្នាក់​លេខ ១ លើ App Store ប្រទេស​កម្ពុជា​នេះ ត្រូវ​ក្រុមការងារ Direxplay ​បន្ថែម​មុខងារ​ថ្មីៗ​មួយ​ចំនួន​​កាល​ពី​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់មាន​ដូចជា ថែម​តួអង្គ​ថ្មី ២ ទៀត និង​បន្ថែម​រង្វាន់​កាក់​ជាច្រើន​ផង​ដែរ។

ហ្គេម Jailbreak The Game បាន​បន្តបំបែកកំណត់ត្រាជាច្រើន​ដូចជា ទទួលបានការទាញយកជាង ២០,០០០ ដង ជាប់​ចំណាត់​ថ្នាក់​លេខ ១ នៅលើ App Store (#Cambodia) ស្ទើរគ្រប់ប្រភេទ និង​ជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើ Google Play Store លើប្រភេទហ្គេម Action ក្នុង​ប្រទេស​កម្ពុជា៕

ប្រិយមិត្ត​ដែល​មិន​ទាន់​បាន​លេង​អាច​ដោនឡូត​​លេង​បាន​ ចុច​ទីនេះ Android | iOS

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម