ហ្គេមពេញនិយម​​​​​​​​​​​​​​ ៤​ ល្បី​​តាំង​ពី​ក្នុង​ស្រុក​ដល់​ទីផ្សារ​អន្តរជាតិ

  • 2017-02-08 04:32:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នក​ផលិត​ហ្គេម​ Sabay Osja​ និង​ក្រុម Direxplay បាន​​បញ្ចេញ​ស្នាដៃ​បង្កើត​ហ្គេម​​ថ្មី​ធ្វើ​ឲ្យ​កក្រើក​​វិស័យ​ផលិត​ហ្គេម​​ក្នុង​ស្រុក​​ ថែម​​ទាំង​​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង តោះ! ហ្គេម​​បួន​​នេះ​ ធ្លាប់​លេង​ហ្គេម​ណាខ្លះ​?​

#១.ហ្គេម Asva The Monkey

ហ្គេម​ "Asva The Monkey”​ ធ្លាប់​​ប្រជែង​ឈ្នះ​ប្រទេស​ជាង ៣៣ មក​ពី​​ជុំវិញ​អាស៊ាន រហូត​ទទួល​បាន​ពាន​រង្វាន់​ ASEAN​ Character Award ឆ្នាំ 2014 នៅ​ប្រទេស​ជប៉ុន ដែល​បង្កើត​ឡើង​ក្រុម​អ្នក​ផលិត​ហ្គេម​ Sabay Osja ដែល​កាល​នោះ​​ទទួល​បាន​ចាប់​អារម្មណ៍​ខ្លាំង​ពី​​​សំណាក់​យុវវ័យ​កម្ពុជា និង​ប្រជាជន​ជប៉ុន​​​រហូត​មាន​អ្នក​​ទាញ​យក​ជាង ១៤ ម៉ឺន​ដង​ពី​ជុំវិញ​ពិភពលោក​ទាំង​នៅ​លើ iOS និង Android ទទួល​បាន​ការ​កោត​សរសើរ​ពី​ការ​រចនា​​តួអង្គ​ហ្គេម​ទាក់​ទាញ​​ និង​របៀប​លេង​សាមញ្ញ ធ្វើ​ឲ្យ​អ្នក​លេង​មិន​ធុញទ្រាន់​។ ក្រុម Sabay Osja ក៏​បាន​ផលិត​​ហ្គេម​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន​ទៀត​ដូចជា យក្ស​អរ, Ninja និង Impossible ជា​ដើម។

ចុច​ទាញ​យក​ហ្គេម នៅ​ទីនេះ Android | iOS

#២.ហ្គេម Jailbreak The Game

ហ្គេម "Jailbreak The Game" ​ទើប​នឹង​ប្រកាស​ដាក់​ឲ្យ​​លេង​ផ្លូវការ​កាល​ពីចុង​ខែ​មករា​ឆ្នាំ ២០១៧ ថ្មីៗ​នេះ មិនទាន់​​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ណាមួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​បំបែក​កំណត់ត្រា​អ្នក​ចូល​ទាញ​យក​ច្រើន​ជាង​គេ​(២០,០០០ ដង)ក្នុង App Store ត្រឹម​រយៈពេល​តែ ៤៨ ម៉ោង​ប៉ុណ្ណោះ។ ហ្គេម​បែប​វាយ​តប់​នេះ ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង​​ពី​សំណាក់​អ្នក​និយម​លេង​ហ្គេម​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ាន​ដូចជា ហ្វីលីពិននិង​សិង្ហបុរី​ជាដើម តាម​ការ​បញ្ជាក់​ពី​ក្រុម​ការងារ Direxplay។

ចុច​ទាញ​យក​ហ្គេម នៅ​ទីនេះ Android | iOS

#៣.ហ្គេម Sok and Sao's Adventure

ហ្គេម​សុក និង​សៅ ក៏​ជា​ស្នាដៃ​ផលិត​របស់​ក្រុមអ្នក​ផលិត​ហ្គេម Direxplay ដែរ​​ក្នុង​ដំណើរ​បេសកកម្ម​ផ្សងព្រេង​របស់​តួអង្គ​សុក​និង​សៅ ក្នុង​ការ​កម្ចាត់​មូស​ខ្លា​ដែល​ជា​ហេតុ​បង្ក​ឱ្យ​កើត​ជំងឺ​គ្រុន​ឈាម​ពី​តំបន់​អង្គរ​ប្រទេស​កម្ពុជា​រហូត​ដល់​ព្រៃ​អាម៉ាហ្សូន​នៅ​ប្រេស៊ីល​បាន​ធ្វើ​ឲ្យ ល្បី​កក្រើក​ដល់​វិបសាយ​បរទេស​ Windows Central បាន​ចុះ​ផ្សាយ​​ពី​​​ហ្គេម​ស្នាដៃ​កូន​ខ្មែរ​មួយ​នេះ។ មិន​តែ​ប៉ុណ្ណោះ វិបសាយ​​ល្បីៗ​ក្នុង​ស្រុក​​​ក៏​បាន​ធ្វើការ​ចុះ​ផ្សាយ​ព្រោង​ព្រាត​ដែរ​ មាន​អ្នក​និយម​លង​ហ្គេម​ជាច្រើន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ហ្គេម​មួយ​នេះ​សប្បាយ​លេង​ដូច​ទៅ​នឹង​ហ្គេម​អន្តរជាតិ Lara Croft ហើយ​មាន​ការ​​ទាញ​យក​ជាង ១៥ មុឺនដងគិត​មក​ដល់​បច្ចុប្បន្ន។

ចុច​ទាញ​យក​ហ្គេម នៅ​ទីនេះ Android | WindowPhone

#៤.ហ្គេម Wrath of Fighters

ហ្គេម​ស្នាដៃ​កូន​ខ្មែរ Wrath of Fighters ជា​ហ្គេម​បែប​ប្រយុទ្ធ​ផលិត​ដោយ​ក្រុម DirexPlay។ ហ្គេម​នេះ​​មាន​តួអង្គ​ប្លែកៗ​និង​ឈ្មោះ​​ភាសា​ខ្មែរ​កំប្លែងៗ មិន​ធ្វើ​ឲ្យ​អ្នក​លេង​ឆាប់​ធុញ​ទ្រាន់​ឡើយ។ ហ្គេម​នេះ​​មិន​ធ្លាប់​ទទួល​បាន​ពាន​ណាមួយ​ដែរ ប៉ុន្តែ​ត្រូវ​បាន​អ្នកគាំទ្រ​ជាច្រើន​​ប្រដូច​ទៅ​នឹង​ហ្គេម​ល្បី King of Fighters ដែល​ស្ទើរ​តែ​គ្រប់​គ្នា​​ធ្លាប់​បាន​លេង​ហ្គេម​មួយ​នេះ ជាមួយ​នឹង​ការ​ទាញ​យក​ជាង ១០ មុីន​ដង​មក​ហើយ។

ចុច​ទាញ​យក​ហ្គេម នៅ​ទីនេះ Android

អត្ថបទ៖ រក្សា