Real Madrid ​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ Logo ​ក្រុម ​ដើម្បី​អាច​លក់​នៅ​​អាស៊ី​ភាគ​ខាង​កើត​បាន

  • 2017-02-18 04:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid ​បាន​នឹង​ប្ដូរ Logo ​របស់​ខ្លួន​បន្តិច ​ដោយ​ដក​រូប​ឈើ​ឆ្កាង​នៅ​ផ្នែក​ខាង​លើ​ចេញ ​ដើម្បី​អាច​យក​ឯកសណ្ឋាន​ចូល​ទីផ្សា​នៅ​តំបន់​អាស៊ី​ភាគ​ខាង​កើត​ដែល​ពោរពេញ​ដោយ​អ្នក​កាន់​សាសនា​ឥស្លាម។

ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ បាន​សហការ​គ្នា​ជាមួយ​ក្រុម​ហ៊ុន Marka ​របស់​ប្រទេស​អារ៉ាប់​រួម ​ដើម្បី​ធ្វើ​ការ​ចែកចាយ​ផ្ដាច់​មុខ​ក្នុង​ការ​លក់​ឯកសណ្ឋាន​របស់​ Real Madrid ​ក្នុង​ប្រទេស​ចំនួន​៤​គឺ​អារ៉ាប៊ីសាអ៊ូឌីត កាតា គុយវ៉ែត បារ៉ែន ​និង​អូម៉ង់។

យ៉ាងណាមិញ ​ទន្ទឹម​នឹង​មាន​ទីផ្សារ​ប្រទេស​អ្នក​មាន​អស់​ទាំង​នេះ ​ក្រុម​ម្ចាស់​ពាន​រង្វាន់ Champions League ​មួយ​នេះ​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិចបន្តិច។ ដោយ​ត្រូវ​ដក​រូប​សញ្ញា​ឈើ​ឆ្កាង​នោះ​ចេញ ​ដើម្បី​ឱ្យ​​ក្រុម​កាន់​សាសនា​ឥស្លាម​ទាំង​អស់​អាច​ពាក់​ខោ​អាវ​ទាំង​អស់​នោះ​បាន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម