​ស្រួលមិន​បាច់​ហត់ នេះ​វិធី​បិទ​សំឡេង​វីដេអូបើក​ស្វ័យ​ប្រវត្តិ​លើ​ Facebook

  • 2017-02-20 09:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ចេញ​មុខងារ​ថ្មី ដោយ​កំណត់​ឲ្យ​រាល់​វីដេអូ​បង្ហោះ​ទាំង​អស់​ដំណើរ​ការ​ដោយ​ខ្លួនឯង ហើយ​ឥឡូវ​នេះ​សូម្បី​តែ​សំឡេង​វីដេអូ ក៏​ត្រូវ​កំណត់​ឲ្យ​ឮ​ស្វ័យ​ប្រវត្តិ​ដែរ។ ស្រួល​មិន​ស្រួល អ្នក​អាច​​ខ្មាស​គេ​ក្នុង​ចំណោម បើ​អូស​ប៉ះ​ចំ​វីដេអូ​បែប 18+ អី​ជា​ដើម។

មុខងារ​ឮ​សំឡេង​ស្វ័យ​ប្រវត្តិ​នេះ អ្នក​អាច​បិទ​ដោយ​គ្រាន់​តែ​ចុច​លើ​សញ្ញា​សំឡេង ឲ្យ​ចេញ​សញ្ញា​ខ្វែង តែ​វិធី​នេះ​មិន​ជា​ល្អ​​ប៉ុន្មាន​ទេ ព្រោះ​អ្នក​ត្រូវ​បិទ​គ្រប់​ពេល។ ឲ្យ​កាន់​តែ​ស្រួល និង​​មិន​បាច់​ហត់​ច្រើន​ដង អាច​ធ្វើ​តាម​វិធី​នេះ ដើម្បី​បិទ​សំឡេង​វីដេអូ​ចាក់​ស្វ័យ​ប្រវត្តិ កុំ​ឲ្យ​ឮ​សំឡេង​ខ្មាស​គេ។

@ សម្រាប់ iOS៖

ចូល​ទៅ​កាន់ Facebook រួច​ចុច​លើ​សញ្ញា​បន្ទាប់​បី​ត្រួត​គ្នា នៅ​ខាង​ក្រោម​ជ្រុង​ខាង​ស្តាំ។ អូស​មក​ក្រោម​ យក​ពាក្យ Settings > Account Settings។

ចុច​លើ Videos and Photos ហើយ​នៅ​ខាង​ក្រោម SOUND SETTINGS អ្នក​នឹង​ឃើញ Videos in News Feed Start With Sound រួច​ចុច​បិទ (OFF)។

វិធី​ម្យ៉ាង​ទៀត អ្នក​អាច​​បិទ​មុខងារ វីដេអូ​ចាក់​ស្វ័យ​ប្រវត្តិ​ក៏​បាន។ ដើម្បី​បិទ គ្រាន់​តែ​ចុច​លើ​ពាក្យ Autoplay រួច​ធីក​លើ​​ពាក្យ Never Autoplay Videos។ ពេល​នេះ រាល់​វីដេអូ​ទាំងអស់​លើ​ Facebook លែង​ចាក់​ស្វ័យ​ប្រវត្តិ​និង​ឮ​សំឡេង​ខ្មាស​គេ​ទៀត​ហើយ។

បញ្ជាក់៖ វិធី​នេះ​សម្រាប់​កម្មវិធី Facebook លើ​ទូរសព្ទ iPhone ដែល​មាន​កំណែប្រែ 80.0ឡើង។

@ សម្រាប់ Android ដែល​មាន​កំណែប្រែ​ Facebook ចុង​ក្រោយ​បង្អស់៖

ចូល​ទៅ​កាន់ App Settings > Videos in News Feed Start With Sound រួច​ចុច​បិទ (OFF)

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី