ក្មេង​ស្រី​ចូល​រួម​ច្រើន​ការ​​ប្រកួត​កីឡា​បឋម​សិក្សា​​ខេត្ត​ក្រចេះចាប់​ផ្តើម​ព្រឹក​មិញ​​

  • 2017-02-23 07:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ប្រចាំ​ខេត្ត​ក្រចេះ​បាន​បើក​ការ​ប្រកួត​​កីឡា​សិស្ស​បឋម​សិក្សា​ប្រចាំ​ឆ្នាំ​សិក្សា​២០១៦-២០១៧​ដែល​មាន​៧​ប្រភេទ​​កីឡា​​ចាប់​​ពី​ថ្ងៃ​ទី​​២៣​ដល់​​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​នេះ​នៅ​កីឡដ្ឋាន​ខេត្ត។​​

លោក ភួន សុផាត​

តាម​ការ​ឲ្យ​ដឹង​ពី​លោក​​ ភួន​ សុផាត​ ប្រធាន​ការិយាល័យ​កីឡា​នៃ​មន្ទីរ​អប់រំ​ យុវជន និង​កីឡា​ខេត្ត​ក្រ​ចេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ២៣​ដល់​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ដែល​មាន​សិស្ស​មក​ពី​សាលា​បឋម​សិក្សា​ស្រុក​-​ក្រុង​ទាំង​៦​រួម​មាន​​ ស្រុក​ស្នួល​ ស្រុក​ចិត្របុរី​ ស្រុក​ឆ្លូង​ ស្រុក​ព្រែក​ប្រសព្វ​ ស្រុក​សំបូរ​ និង​ក្រុង​ក្រចេះ។ ឆ្នាំ​នេះ​មាន​កីឡាករ-កីឡា​ការិនី​ចូល​រួម​​ចំយន​៥៧៦​នាក់។ បើ​គិត​តាម​ស្រុក-ក្រុង​នីមួយ​ៗ​មាន​កីឡាករ​ជា​ក្មេង​ប្រុស​ចំនួន​​៩៦​នាក់ ខណៈ​​កីឡាការិនីជា​ក្មេង​ស្រី​ក៏​មាន​ចំនួន​ស្មើ​នឹង​ក្មេង​ប្រុស​ដែល​ពោល​គឺ ក្មេង​ស្រី​ចូល​រួម​៥០%។ ឆ្នាំ​នេះ​មាន​៧​ប្រភេទ​កីឡា​គឺ​ ​បាល់ទាត់​ បាល់បោះ​ បាល់ទះ​ អត្តពលកម្ម​ លោត​កម្ពស់​ ចោល​ដុំ​ដែក និង​​ដើរ​ចម្ងាយ​៕

លទ្ធផល​ Sabay នឹង​ផ្សាយ​ជូន​បន្ត​បន្ទាប់​ទៀត។

អត្ថបទ៖ មាន ម៉ានិត