ថ្មី​នៅ​កម្ពុជា​! ក្រុមហ៊ុន​ខ្លាំង​បី​រួមគ្នា​បញ្ចប់​កង្វល់​ពី​ការបាត់បង់​ទិ​ន្និ​ន័យ​លើ​ប្រ​ព័​ន្ធ​internet

  • 2017-02-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់ពី​បាន​សហការ​ប្រក​ដោយ​ជោគ​ជ័យ​ក្នុង​ការផ្តល់សេវា​ដំ​ណោះ​ស្រាយ​ព័​ត៌មាន​វិទ្យា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក ក្រុមហ៊ុន​ល្បី​ក្នុងស្រុក​Trust Global Service Co., Ltd រួមគ្នា​និង​ក្រុមហ៊ុន​អន្តរជាតិ Cisco និង ECS បាន​ប្រកាស​ពី​លទ្ធិភាព​ថ្មី និង​កាន់តែ​ទំនើប​មួយ​ទៀ​ត​របស់ខ្លួន​ក្នុង​ការចូលរួម​ព​ង្រឹ​ង​វិ​ស័​យ Cyber Security បច្ចុប្បន្ន​នៅ​កម្ពុជា​។ ការ​ប្រកាស​ជា​សាធារណៈ​ពី​សេវា​ថ្មី​នេះ បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​មួយ​នៅ សណ្ឋាគារ Le Royal កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣ កុម្ភៈ​នេះ​។​

​លោក ​លាង សុ​ផេង​ ប្រធាន​ក្រុមហ៊ុន Trust Global Service Co., Ltd បាន​ឲ្យ​ដឹងថា​លោក​ពិតជា​មាន​មោទនៈ​ដែល​បាន​នាំយក​នូ​វ​បច្ចេកវិទ្យា​ថ្មី​បំ​ផុត​ចូល​មក​កម្ពុជា ។ ដោយសារ Cisco និង ECS គឺជា​ក្រុមហ៊ុន​អន្តរជាតិ​ដែល​ល្បី​ឈ្មោះ និង​ទទួលបាន​ទំនុកចិត្ត​ស្រាប់​ពី​អតិ​ថិ​ជន ដូច្នេះ​លោក​ជឿជាក់ថា​ការសហការ​នេះ​នឹង​ជួយ​ព​ង្រឹ​ង Cyber Security នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់ខ្លាំង

​« ពីរ​មុន​មក​ប្រទេស​យើង​តែងតែ​ដើរ​ក្រោយ​គេ តែ​ពេល​នេះ​មិន​អីចឹង​ទៀ​ត​ទេ យើង​មាន​គ្រប់​យ៉ាង​ដែល​ទំនើបនិង មាន​ស្តង់ដារ​ខ្ពស់​ដូច​បណ្តា​ប្រទេស​អភិ​វ​ឌ្ឍ​ដែរ ។ ពិសេស​ក្នុង​ស​ម័យនេះ ការធានា​សុវត្ថិភាព​ប្រព័ន្ធព័​ត៌មាន​នេះ​មិនអាច​ខ្វះ​ច​ន្លោះ​បានឡើយ​ ។ បើ​ការពារ​ទិ​ន្និ​ន័យ​អាជីវកម្ម​យើង​ល្អ នោះ​​នឹង​ធ្វើឲ្យ​អាជីវកម្ម​របស់​យើង​កាន់តែ​រីកចម្រើន​យ៉ាង​ឆាប់រ​ហ័​ស ដោយ​លែង​បារម្ភ​ត្រូវគេ​លួច​ទិន្ន​ន័យ ខាតបង់​លុយ​ទៀតហើយ » ។​

​ថ្លែង​ក្នុងឱកាស​នោះ លោកក៏បាន​ឲ្យ​ដឹង​ពី​សេវាកម្ម​ថ្មី និង ជា​បច្ចេកវិទ្យា​ទំនើប​បំ​ផុតពីរ​ផ្សេង​ទៀ​តរបស់​ក្រុមហ៊ុន​ Trust Global Service Co., Ltd ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ឡើយ​នៅ​កម្ពុជា គឺ សេវា​ PenTest ( Penetration Testing Service) សម្រាប់​តេស្តិ៍​មើល​ថាតើ​ប្រ​ព័​ន្ធ​សុវត្ថិភាព​រក្សា​ទិន្ន​ន័​យ​នោះ​នៅមាន​ច​ន្លោះ​ខ្វះ​ខាត​អ្វី​ទៀ​ត និង ATM &VTM ដែល​អាច​ជួយ​ឲ្យ​សេវា​ធនាគារ​កាន់តែរ​ហ័​ស កាន់តែ​មាន​សុ​វត្ថ​ភាព និង ប្រសិទ្ធិភាព​ខ្ពស់ ។

​ចង់​យល់ច្បាស់​ពី​សេវា​ថ្មី​ទំនើប​ទាំងពីរ​នេះ សូម​មើល​ការ​ពន្យល់​ផ្ទាល់​ពី​លោក​​លាង សុ​ផេង​ ទាំងអស់គ្នា​៖

Trust Global Service Co., Ltd គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ដំណោះស្រាយ​បញ្ហា និង​បណ្ដាញ​ព័ត៌មានវិទ្យា ក្នុងស្រុក​ដ៏​ល្បី​ឈ្មោះ​មួយ ដែល​ធ្លាប់​ផ្តល់​សេវា​ដល់​ក្រុមហ៊ុន​ល្បី​ធំៗ​ជាច្រើន​នៅ​កម្ពុជា ដូចជា ឡាក់គី គ្រុប - ធនាគារ​អេស៊ីលីដា - Bank of China -ស្ថាបនា និង ផ្សារ​ទំនើប​AEON ។ Trust Global Service Co., Ltd បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៨ ដោយ​មាន​សុទ្ធសឹងតែ​បុគ្គលិក​ឯកទេស​ខ្លាំងៗ ជំនាញ​លើ​បញ្ហា​ព័​ត​មាន​វិទ្យា​ដែល​បញ្ចប់​ការសិក្សា​មកពី​បរទេស និង​យល់ច្បាស់​ពី​ត​ម្រូ​វកា​ររបស់​អតិ​ថិ​ជន​។ ​

អត្ថបទ៖ លីដា

អត្ថបទពេញនិយម