iPhone 7 Plus​ ​ផ្ទុះ​ឆេះ​មួយ​ករណី​ទៀត​ហើយ!

  • 2017-02-25 04:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បង្ហាញ​ពី​ ​iPhone 7 Plus​ ​មួយ​គ្រឿង​ផ្ទុះ​ប៉ោង​ថ្ម​ ​និង​កំពុង​បង្ហុយ​ផ្សែង​ ​ដែល​ករណី​បាន​កើត​ក្នុង​រដ្ឋ​អារីហ្សូណា​ ​សហរដ្ឋអាមេរិក​នេះ ​ត្រូវ​ចែក​ចាយ​ប្រមាណ​ ​២៥ ០០០​ ​ដង​ក្នុង​បណ្ដាញ​សង្គម​ ​Twitter​ ​និង​ពាស​ពេញ​បណ្ដាញ​អ៊ីនធឺណិត។

Brianna Olivas ឬ Bree​ ​នៅ​លើ​ ​Twitter​ ​ដែល​ជា​ម្ចាស់​វីដេអូ​ ​និង​ ​iPhone 7 Plus​ ​ខាង​លើ​បង្ហាញ​ថា​ ​iPhone​ ​របស់​គាត់​ស្រាប់​តែ​ផ្ទុះ​ឆេះ​ ​ខណៈ​មិន​បាន​ប្រើប្រាស់​ ​ឬ​សាក​ថ្ម​អ្វី​ទាំង​អស់។ ទន្ទឹម​នឹង​នេះ​ ​Apple​ ​ក៏​ចេញ​មុខ​បើក​ការ​ស្រាវជ្រាវ​ដើម្បី​ច្បាស់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កំពូល​ស្មាតហ្វូន​របស់​ខ្លួន​មាន​បញ្ហា​ដូច​នេះ។

ដោយ​ឡែក​ការ​ផ្ទុះ​នេះ​ មិន​មែន​ជា​ករណី​ទី​មួយ​សម្រាប់​ ​iPhone 7/ 7Plus​ ​នោះ​ទេ​ ​ពោល​គឺ​ច្រើន​ករណី​មក​ហើយ​ជាពិសេស​ក្នុង​ប្រទេស​ចិន៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ