លេង​សើច​អី ជិះ​​ឧទ្ធម្ភាគចក្រ ៥ នាទី​តម្លៃ​ស្មើ Nokia 3310 មួយ​គ្រឿង

  • 2017-02-28 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ-ឡាន​គេ​គិត​លើ​ចំណុច​ចេញ​ដល់​គោលដៅ ដោយ​ឡែក​តម្លៃ​ជិះ​កូន​យន្ត​ហោះ(ឧទ្ធម្ភាគចក្រ) នៅ​បាត់​ដំបង​គឺ​គេ​គិត​លើ​ចំនួន​នាទី​ដែល​ហោះ​ចេញ​វិញ។

​ភ្ញៀវ​ដែល​ចង់​​ជួល​ជិះ​​កម្សាន្ត​ ត្រូវ​ចំណាយ​ប្រហែល​ជា ៨០ ដុល្លារ​ក្នុង​រយៈពេល ៥ នាទី​និង​កំណត់​ចំនួន​​បាន​តែ ៥ ឬ ៦​នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​អ្នកគ្រប់គ្រង​សេវា​​ជួល​ឧទ្ធម្ភាគចក្រ​ម្នាក់​នៅ​ព្រលាន​យន្តហោះ​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់។

​ភ្ញៀវ​​អា​ច​ជួលជិះ​ជិត​ឬ​ឆ្ងាយ​ដោយ​តម្លៃ​គិត​តាហ្នឹង​។ ប៉ុន្តែ​ភាគច្រើនជួល​​ជិះ​​ជិតៗ​ឬ​ក្រឡឹង​​ជុំវិញ​ខេត្ត ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ពេល​មាន​ពិធី​ធំៗ​​។

ទន្ទឹម​នឹង​តម្លៃ​សេវា​ជិះ​កូន​យន្ត​ហោះ​នេះ បើ​គិត​ធៀប​ជាមួយ​តម្លៃ​ទូរសព្ទ​ម៉ាក​ល្បី Nokia 3310 ស៊េរី​ថ្មី​ទើប​ចេញ​ក្ដៅៗ អាច​ប្រហាក់​ប្រហែល​គ្នា​ដោយ 3310 តម្លៃ​នៅ​បរទេស(៦០ ដុល្លារ)៕

អត្ថបទ៖ រក្សា