ធ្លាយ​វីដេអូ ត្រាំ អង្គុយ​ទន្ទេញ​សន្ទរកថា ត្រៀម​ថ្លែង​នៅ​សភា​លើក​ទី​១

  • 2017-03-02 07:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ កន្លង​ទៅ​នេះ ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូណាល់ ត្រាំ បាន​ឡើង​ថ្លែង​សន្ទរកថា​នៅ​ក្នុង​សភា លើក​ដំបូង​បង្អស់ ក្រោយ​ពី​ឡើង​កាន់​តំណែង​បាន​ជាង​២​ខែ​។

លោក ដូណាល់ ត្រាំ

នៅ​យប់​ថ្ងៃ​អង្គារ​ដដែល​នោះ វីដេអូ​ឃ្លិប​របស់​ប្រធានាធិបតី​អាមេរិក​ទី​៤៥ រូប​នេះ កំពុង​អង្គុយ​ទន្ទេញ​សន្ទរកថា​នៅ​ក្នុង​រថយន្ត ដើម្បី​ត្រៀម​ថ្លែង​នៅ​សភា បាន​បែក​ធ្លាយ​ជា​សាធារណៈ ដែល​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​ជា​ច្រើន មាន​ការ​ភ្ញាក់​ផ្អើល និង​ខ្លះ​បាន​យក​ទៅ​ចែក​រំលែក​បន្ត ដោយ​សរសេរ​សារ​បែប​ចំអក​ឡកឡឺយ ហើយ​នាំ​គ្នា​ទស្សន៍ទាយ​ថា លោក ត្រាំ កំពុង​ទន្ទេញ​អ្វី ទៀត​ផង។

អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter មួយ​ចំនួន បាន​បញ្ចេញ​មតិ​បែប​បញ្ឈឺ​ថា លោក ត្រាំ កំពុង​សូត្រ​បារ៉ូល​ចម្រៀង និង ខ្សែភាពយន្ត ខណៈ​អ្នក​ខ្លះ​និយាយ​ថា លោក​កំពុង​ទន្ទេញ​មេរៀន នៅ​វេលា​ចុង​ក្រោយ មុន​ពេល​ប្រលង៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ប្រភព៖ Time   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម