មានអ្វីប្លែកខ្លះ ចំពោះប្រតិបត្តិបញ្ជាហាមឃាត់ជនមូស្លីមថ្មីដែល ដូណាល់ ត្រាំ ទើបចុះហត្ថលេខា?
- 2017-03-07 00:31:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្វីប្លែកខ្លះ ចំពោះប្រតិបត្តិបញ្ជាហាមឃាត់ជនមូស្លីមថ្មីដែល ដូណាល់ ត្រាំ ទើបចុះហត្ថលេខា?
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើប្រតិបត្តិបញ្ជាហាមឃាត់ជនមូស្លីមថ្មីមួយ ដោយដាក់ការហាមឃាត់ ៩០ថ្ងៃ ទៅលើប្រជាជនមកពីប្រទេសមូស្លីមធំៗចំនួន៦ ដោយក្នុងនោះរួមមានដូចជា អ៊ីរ៉ង់ ស៊ីរី លីប៊ី យេមែន ស៊ូដង់ និង សូម៉ាលី ផងដែរ ខណៈប្រតិបត្តិបញ្ជាចាស់ គឺហាមឃាត់ជនមូស្លីមមកពីប្រទេសចំនួន៧ បូករួមទាំង អ៊ីរ៉ាក់។
អ៊ីរ៉ាក់ ដែលជាប្រទេសស្ថិតក្នុងច្បាប់ហាមឃាត់ចាស់ ត្រូវបានដកចេញពីប្រតិបត្តិបញ្ជាថ្មី បន្ទាប់ពីមានការយល់ព្រម ទៅនឹងវិធានការវាយតម្លៃទិដ្ឋាការបន្ថែម។ សារាចរដែលរួមបញ្ចូលទាំងការហាមឃាត់លើជនភៀសខ្លួន រយៈពេល១២០ថ្ងៃនេះ នឹងចេញជាធរមាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ខាងមុននេះ។
គួររំលឹកផងដែរថា ប្រតិបត្តិបញ្ជាចាស់ ត្រូវបានរារាំងដោយតុលាការសហព័ន្ធ និងបានបង្កឲ្យមានការយល់ច្រឡំ រួមទាំងការតវ៉ាជាច្រើន ខណៈជាក់ស្ដែង វាជាមធ្យោបាយដើម្បីពង្រឹងសន្តិសុខជាតិ ប្រឆាំងនឹងការគំរាមកំហែងរបស់ក្រុមភេរវកម្ម៕