ចិត្ត​ កញ្ចនា ត្រៀម​ចេញ​ Original song ជា Mini Album

  • 2017-03-10 02:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​បាន​ផ្លែ​ផ្កា​ល្អក្នុង​វិស័យ​ចម្រៀង​ កញ្ចនា​ ប្រាប់​ថា​នាង​នឹង​ចេញ Mini Album ផ្ទាល់​ខ្លួន​មួយ​ដែល​ចម្រៀង​៥​បទ។

ម្ចាស់​បទ​"ស្នាមញញឹម" ​ប្រាប់​ពី​មូល​ហេតុ​ថា ​៖ "ដោយ​សារ​ខ្ញុំ​បាន​ចូល​ក្នុង​វិស័យ​យើង​ធ្វើ​ចម្រៀង​ខ្លួន​ឯង​ យើង​ឆ្នៃ​អ្វីៗ​ខ្លួន​ឯង​ ហើយ​និយាយ​ទៅ​ Original Songs យើង​មាន​ដែរ​តែ​អត់​មាន​ជា Solo​ Album មួយ​ផ្ទាល់​ខ្លួន​ ទើប​ចង់​ធ្វើ​អ្វី​ប្លែក​"។

នាង​និយាយ​ថា​បទ​ទាំង​នោះ​ បាន​ផលិត​រួច​អស់​ហើយ​ ដែល​មាន៥​បទ​​ដូច​ជា​ "Forgive me" "Hold Me" "ខ្ញុំ​ក៏​មាន​បេះ​ដូង" ​"អ្នក​ដទៃ" ​ដែល​មាន២ Version R&B និង EDM ក្នុង​ចំណោម​នោះ​មាន​មួយ​បទ​ដែល​ចេញ​រួច​ហើយ​គឺ​ " Forgive Me " ។

សុំ​មិន​បញ្ជាក់​​ពី​ការ​ខ្ទង់​នៃ​ការ​ចំណាយ តែ​នាង​បាន​ឲ្យ​ដឹង​ថា​ នាង​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ទាំង​ស្រុង​លើ​ Album ដំបូង​នេះ។ នាង​បង្ហើប​ថា​ Album ខ្នាត​តូច​មាន​​ចំនួន​ ៥ បទ​នេះ​នឹង​ពេល​ឆាប់ៗ តែ​ឥឡូវ​និង​កំពុង​គិត​គូរ​លើMV ដែល ព្រោះ​នាង​នឹង​ព្រម​ជា​ MV តែ​ម្តង៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម