កាន់​តែ​ច្បាស់ G-Devith ចេញ​មុខ​បរិយាយរឿងចូល​ ថោន

  • 2017-03-10 07:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​លេចឮ​ពត៌​មាន​ជា​ហូរ​ហែ​ថា​​ ងួន ចាន់ដេវីត កំពុង​មាន​គម្រោង​ចាក​ចេញ​ ពី​ហង្សមាស​ស្ងាត់ៗនោះ ពេល​នេះ​សាមី​ខ្លួន​ចេញមុខ​បដិសេធ​ដាច់​អហង្ការ​ថា​មិន​មែន​ជា​ការពិត​ឡើយ​។

G-devith បញ្ជាក់​ទៀត​ថា​បទ​ថ្មី​លោក​​នឹង​មាន​ចេញ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ផលិតកម្ម​ហង្សមាស ហើយ​ក៏​កំពុង​តែ​ថត​MV ថ្មី​ត្រៀម​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណិជាតិ​ខាង​មុខ​នេះ​ មាន​រឿង​អ្វី​ ដែល​លោកត្រូវ​ចាកចេញ​ពី​ហង្សមាស​នោះ​។

ដេវីត ទទួល​ស្គាល់​ថា​លោក​ពិត​ជា​បាន​ជួប​ជា​មួយ​អ្នក​ស្គាល់​គ្នា​ម្នាក់​នៅ​ថោន​មែន​ ប៉ុន្តែ​មិនមែន​ជា​ការ​និយាយ​រឿង​ចាក​ចេញ​នោះ​ទេ។ ការ​ជួប​ជជែក​គ្នា​ធម្មតា​ នៅ​​ហាង​កាហ្វេ​មួយ​ ​ក្នុង​នាម​ជា​អ្នក​ស្កាល់​គ្នា​​តែ​ប៉ុណ្ណោះ​។

យ៉ាង​ណា​មិញ​ជួប​ជាមួយ​អ្នក​គ្រប់​គ្រងទូទៅ​នៅ​ផលិតកម្ម​ថោន​ លោក ករុណា ពេជ្រ អះអាង​ថា​លោក​មិន​បាន​ទទួល​ពត៌​មាន​អ្វី​ពាក់​ព័ន្ធ​នឹង​ ងួន ចាន់ដេវីត មាន​ចំណង​ចង់​ចូល​ថោន​ឡើយ​។​ បើសិន​ជា​​តារា​ប្រុស​នៅ​ហង្សមាស​រូបនេះ មាន​បំណង​ចង់ចូល​ ថោន មែន​លោក​ក៏​មិន​មាន​បញ្ហាអ្វី​ឡើយ មាន​តែ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ ដែល​បាន​សហការ​ជាមួយ៕

អត្ថបទ៖ ថា ម៉ាលីដា