Leicester ឬ Sevilla ​ឡើង​វគ្គ​៨​ក្រុម​ UEFA Champions League ​យប់​នេះ?

  • 2017-03-14 07:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កញ្ជ្រោង​ខៀវ​ Leicester City ​​របស់​អង់គ្លេស​ ​នឹង​ស្វាគមន៍​ក្រុម​អេស្ប៉ាញ​ Sevilla ​នៅ​កីឡដ្ឋាន​ King Power ​​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​ ជើង​ទី​២ ​​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

កាល​ជើង​ទី​១ ​នៅ​ទឹក​ដី​អេស្ប៉ាញ​ Sevilla ​បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ជើង​ឯក​ Premier League ​២-១ ​​ដែល​ពេល​នោះ​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ចាស់​ Claudio Ranieri។ ​ប៉ុន្តែ​​ចុង​សប្ដាហ៍​កន្លង​ទៅ​​ Leicester ​បាន​ប្រកាស​តែង​តាំង​លោក​ Craig Shakespeare ​អតីត​​ជំនួយ​ការ​ ​ឲ្យ​ក្លាយ​ជា​អ្នកចាត់ការ​ពេញ​សិទ្ធិ​ ​រហូត​ដល់​ចប់​រដូវ​កាល​នេះ ​ហើយ​យប់​នេះ​គឺ​ជា​ប្រកួត​ដំបូង​របស់​លោក ​ក្នុង​នាម​ជា​អ្នកចាត់ការ។

អ្នកចាត់ការ​ក្រុម​ Leicester ​​លោក​ Shakespeare ​បាន​លើក​ឡើង​ថា ​ក្រុម​ Sevilla ​ជា​ក្រុម​ដែល​សម្បូរ​កីឡាករ​ល្អ​ៗ​លំដាប់​ World Class ​ច្រើន។ ប៉ុន្តែ​យ៉ាងណា​ ក្រុម​របស់​លោក​​អាច​រក​បាន​១​គ្រាប់​ក្រៅ​ដី​ដ៏​សំខាន់​​កាល​ជើង​ទី​១ ដូច្នេះ​​យប់​នេះ​​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ ជាមួយ​នឹង​បរិយាកាស​ដ៏​ល្អ​បំផុត។

ប្រវត្តិ​ជួប​គ្នា ​និង​ស្ថិតិ​មួយ​​ចំនួន៖

  • ក្រុម​ទាំង​ពីរ​នេះ​ទើប​ប៉ះ​គ្នា​នៅ​ពាន​អឺរ៉ុប​លើក​ទី​១​ទេ ​ដែល​ជើង​ទី​១​ប្រកួត​មុន​ Sevilla ​ឈ្នះ​ ២-១ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ ​Jamie Vardy ​ស៊ុត​ឲ្យ​ Leicester ​បាន​គ្រាប់​ក្រៅ​ដី​១​​គ្រាប់។

  • Leicester ​មិន​ដែល​​ឈ្នះ​ក្រុម​អេស្ប៉ាញ​នៅ​ពាន​អឺរ៉ុប​ទេ ពោល​គឺ​៥​ប្រកួត ស្មើ​៤ និង​ចាញ់​១។

  • Leicester ជា​ក្រុម​ដំបូង​គេ​​ បន្ទាប់​ពី​ក្រុម​ Malaga ​រដូវ​កាល​២០១២-២០១៣ ​ដែល​​បញ្ចប់​​​​កំពូល​តារាង​វគ្គ​ចែក​ពូល​ UEFA Champions League ​ពេល​បង្ហាញ​ខ្លួន​លើ​ដំបូង។

  • Sevilla ​​ឡើង​ផុត​វគ្គ​​ចែក​ពូល​ UEFA Champions League ​​៣​ដង ​រយៈពេល​៤​រដូវ​កាល​ចុង​ក្រោយ ប៉ុន្តែ​ពួកគេ​​មិន​ដែល​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​នោះ​ទេ។

៥​ប្រកួត​ចុង​ក្រោយ៖

  • Leicester៖ ចាញ់​ Swansea ២-០, ចាញ់​ Millwall ១-០, ចាញ់​ Sevilla ​២-១, ឈ្នះ​ Liverpool ​៣-១ ​និង​​ឈ្នះ​ Hull City ​៣-១។

  • Sevilla៖ ឈ្នះ​ Leicester City ​២-១, ឈ្នះ​ Real Betis ​២-១, ឈ្នះ​ Athletic Bilbao ​១-០, ស្មើ​ Alaves ​១-១ ​និង​ស្មើ​ Leganes ១-១៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​