Pep គ្រោង​លក់ ​Bravo ហើយ​​យក​​ Navas ពី Real Madrid ​

  • 2017-03-17 07:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola គ្រោង​លក់​ Claudio Bravo ចេញ​ពី​ក្លឹប​ជំនួស​វិញ​ដោយ​ការ​តាម​ទិញ​អ្នក​ចាំ​ទី​ឆ្នើម​ Keylor Navas របស់ Real Madrid។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ប្រទេស​អេស្ប៉ាញ។

Keylor Navas

បន្ទាប់​ពី​​ឲ្យ​ Joe Hart ខ្ចី​ជើង​ទៅ​អ៊ីតាលី​ Pep បាន​ទិញ​ Bravo មក​ជំនួស​តែ​អ្នក​ចាំទី​សញ្ជាតិ​ឈីលី​រូប​នេះ​​លេង​មិន​ល្អ​សោះ​រហូត​​តំណែង​ជម្រើស​ដំបូង​ធ្លាក់​ទៅ​លើ​ Willy Caballero។ យ៉ាង​ណា​ក៏​ដោយ​ គោលដៅ​បន្ទាប់​របស់​អ្នក​ចាត់ការ​វ័យ​៤៦ ​ឆ្នាំ​សម្រាប់​រដូវ​កាល​ក្រោយ​គឺ រក​អ្នក​ចាំទី​ថ្មី​ម្នាក់​ទៀត​ហើយ​បើ​តាម​ការ​ផ្សាយ​របស់​ AS គឺ​អាច​ជា​ Navas។

Real Madrid​ អាច​ព្រម​​លក់​ Navas ចេញ​ពី​ទឹកដី Santiago Bernabeu ដែរ​ដោយ​សារ​​ក្លឹប​មាន​ផែនការ​​ទិញ​យក​ De Gea ឬ​ Thibaut Courtois ពី​ក្របខ័ណ្ឌ Premier League៕

Pep Guardiola

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម