​ខ្សែ​បម្រើ​ក្លឹប​​​​ Monaco ​ជំនួស​តំណែង​ Pogba ​នៅ​ក្រុម​ជម្រើស​ជាតិ​បារាំង

  • 2017-03-20 04:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tiemoue Bakayoko ​​ខ្សែ​បម្រើ​​វ័យ​ក្មេង​​​របស់​ក្លឹប​ Monaco ​នឹង​ជំនួស​តំណែង​ Paul Pogba ​របស់​ក្លឹប​ Manchester United ​​នៅ​ក្រុម​ជម្រើស​ជាតិ​បារាំង។

ក្រុម​ជម្រើស​ជាតិ​បារាំង​ នឹង​ត្រូវ​ប្រកួត​ជម្រុះ​ World Cup 2018 ​​​ទល់​នឹង​ជម្រើស​ជាតិ​លុចហ្សំបួរ ​និង​លេង​មិត្ត​ភាព​ទល់​នឹង​ជម្រើស​ជាតិ​អេស្ប៉ាញ​ ​​នៅ​សប្តាហ៍​ក្រោយ។ ប៉ុន្តែ​​​ពួកគេ​ នឹង​អវត្តមាន​តារា​ឆ្នើម​ Pogba ​ដោយសារ​កីឡាករ​រូប​នេះ​ ​បាន​របួស​សរសៃពួរ ​កាល​លេង​​ UEFA Europa League ​ឲ្យ​ក្រុម​ Man Utd។

សហព័ន្ធ​បាល់ទាត់​បារាំង​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ខ្លី​​ថា៖ "គ្រូ​បង្វឹក​ Didier Deschamps ​បាន​កោះ​ហៅ​​ខ្សែ​បម្រើ​ Tiemoue Bakayoko ​របស់​ក្លឹប​ Monaco ​​បន្ទាប់​ Pogba ​​បាន​ដក​ខ្លួន​ ដោយសារ​​​​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា ​រូប​គេ​នឹង​មិន​អាច​​លេង​បាន​រយៈពេល​ ១៥​​ថ្ងៃ”។

Bakayoko ​ជា​កីឡាករ​ម្នាក់​ ដែល​​លេង​​ក្នុង​តំណែង​​ស្រដៀង​គ្នា​នឹង​​ Pogba ​​ហើយ​កីឡាករ​រូប​នេះ​ ​ក៏​ជា​អ្នក​តែត​ឲ្យ​ Monaco ​ទម្លាក់​ Manchester City ​នៅ​ UEFA Champions League ផង​ដែរ។ Bakayoko ​ជា​កីឡាករ​ទី​៥ ​របស់​ Monaco ​ដែល​បាន​ជាប់​ជម្រើស​ជាតិ​បារាំង​ បន្ទាប់​ពី​ Benjamin Mendy, Djibril Sidibe, Thomas Lemar និង​ Kylian Mbappe៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​