មិន​យក​ចិត្ត​ទុក​ដាក់​សំអាត​សំណល់​ជាប់​ធ្មេញ ប្រឈម​នឹង​ជំងឺ​ច្រើន​​នឹក​ស្មាន​មិន​ដល់​

  • 2017-03-21 23:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហារ​សេស​សល់​នៅ​ជាប់​ធ្មេញ (សំអេក) គឺ​ជា​ជម្រក​នៃ​មេរោគ​ ហើយ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មាត់​ធ្មេញ​ជា​ច្រើន​ មិន​នឹក​ស្មាន​ដល់​​នេះ​បើ​​តាម​ ការ​ណែ​នាំ​​របស់​ សមាគម​​ទន្តពេទ្យ​​កម្ពុជា ដើម្បី​មាត់​ធ្មេញ មាន​សុខភាព​ល្អ។

មេរោគ​ដែល​នៅ​ក្នុង​សំអេក អាច​បំលែង​​​​ខ្លួន​ (អាហារ​សេស​សល់​ជាប់​ធ្មេញ​) ពិសេស​អាហារ​​មាន​ជាតិ​ផ្អែម​​ ក្លាយ​ទៅ​ជា​​អាស៊ីត​ ងាយ​ឲ្យ​​កាចា​ធ្មេញ​​ពុក​ផុយ​ (ស្រទាប់​ផ្នែក​ខាង​ក្រៅ​) និង​បង្កើត​ជា​ជំងឺ​ពុក​ធ្មេញ​ (ប្រហោង​ធ្មេញ​) បាន​។

ក្រៅ​តែ​ពី​ជំងឺ​ពុក​ធ្មេញ វា​អាច​បង្ក​​ឲ្យ​​ផ្ទាំង​​កំបោរ​ធ្មេញ ​ដែល​ជា​កាក​សំណល់​រឹង​ជាប់​លើ​ធ្មេញ​​ មិន​អាច​សម្អាត​បាន​ ដោយ​មាន​តែ​គ្រូ​ពេទ្យ​ជំនាញ​ប៉ុណ្ណោះ​ទើប​អាច​សម្អាត​ផ្ទាំង​កំបោរ​ធ្មេញ​នោះ​បាន​។

អ្វី​ដែល​មិន​នឹក​ស្មាន​នោះ គឺ​​វា​អាច​បង្ក​ទៅ​ជា​ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ ចេញ​ឈាម​តាម​ជើង​ធ្មេញ​ មាត់​មាន​ក្លិន​មិន​ល្អ ជំងឺ​រលាក​ជាលិកា​​ទ្រនាប់​ធ្មេញ និង​បាក់​ធ្មេញ​ទៀត​ផង​។

យ៉ាង​ណា​មិញ សមាគម​​ទន្តពេទ្យ​​កម្ពុជា ក៏​បាន​បង្ហាញ​ថា ការ​ដុស​​សម្អាត​ធ្មេញ​ជា​ប្រចាំ​​អាច​កម្ចាត់​សំអេក និង​ការពារ​​​ពី​ជំងឺ​ខាង​លើ​បាន​។

ទម្លាប់​ប្រចាំ​ថ្ងៃ​ ដែល​អាច​សម្អាត​ធ្មេញ​​ឲ្យ​រឹង​មាំ និង​មាន​សុខភាព​ល្អ​ គឺ​ត្រូវ​៖

  • ដុស​សម្អាត​ធ្មេញ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​​ពេល​ព្រឹក​ និង​មុន​ពេល​ចូល​គេង​ដើម្បី​​កម្ចាត់​កាក​សំណល់​ជាប់​ធ្មេញ​

  • កុំ​ញ៉ាំ​អាហារ​​ដែល​មាន​ជាតិ​ផ្អែម​​​ និង​ស្អិត​ញឹក​ញាប់​ពេក​

  • ញ៉ាំ​អាហារ​ដែល​មាន​ប្រយោជន៍​ ដូច​ជា​ បន្លែ និង​ផ្លែ​ឈើ​ស្រស់​

  • ជួប​ជា​មួយ​គ្រូ​ពេទ្យ​ធ្មេញ​ រយៈ​ពេល​ ៦​ខែ ម្តង​

  • ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​ជាតិ​ភ្លុយអរ (ជាតិ​ភ្លុយអរ​ ជួយ​ឲ្យ​កាចា​ធ្មេញ​រឹង​មាំ និង​ជួយ​ទប់​ទល់​​នឹង​ជាតិ​អាស៊ីត​) ៕

​​​

អត្ថបទ៖ មាន រតនា