BWM i3​ ​២០១៧​ ​រថយន្ត​អគ្គិសនី​ ​Drift​ ​បាន​យ៉ាង​ងាយ​ស្រួល

  • 2017-03-22 11:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មួយ​រូបរាង​តូច​ច្រឡឹង​ ​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​កម្លាំង​ ​១៧០​ ​សេះ​ ​BWM i3​ ​២០១៧​ ​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ ​ជា​ពិសេស​អាច​ ​Drift​ ​មិន​ចាញ់​រថយន្ត​ប្រើ​ម៉ាស៊ីន​សាំង​ ​ឬ​ម៉ាស៊ូត​នោះ​ទេ។

BWM i3​ ​២០១៧​ ​អាច​បើកបរ​បាន​ចម្ងាយ​ ​៣០០​ ​គីឡូម៉ែត្រ​ពេល​មាន​ថាមពល​ពេញ​ ​(អាស្រ័យ​លើ​ស្ថានភាព​ផ្លូវ)​ ​ជា​មួយ​អាគុយ​ទំហំ​ ​៩៥​ ​Ah​ ​ហើយ​តម្រូវ​បញ្ចូល​ថាមពល​ពី​ ​០​ ​ដល់​ ​៨០​ ​%​ ​ចំណាយ​ពេល​ ​៣​ ​ម៉ោង។

ទោះ​ជា​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ ​BMW i3​ ​ម៉ូដែល​​២០១៧​ ​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង​ប្រើ​​ពេល​ ​៦,៨​ ​វិនាទី​ ​និង​ល្បឿន​អតិបរមា​ ​១៥០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​និង​តម្លៃ​ ​(បរទេស)​ ​៤៣ ៣៩៥​ ​ដុល្លារ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ