ទីក្រុងចិនហាមឃាត់ប្រពៃណីដុតលុយខ្មោចមានជាង ៣ ០០០ឆ្នាំហើយ ក្រោម​ហេតុផលមួយ

  • 2017-03-24 02:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត​ទៅ ទីក្រុង​មួយ​នៅ​ចិន​ បាន​សម្រេច​ដាក់​បម្រាម​ប្រឆាំង​នឹង​ប្រពៃណី​ចិន​ដ៏​ធំ​មួយ​​ ដែល​បានអនុវត្ត​រយៈពេល​​ជាង ៣ ០០០​ឆ្នាំ​មកហើយ។

កាល​ពី​ដើម​សប្ដាហ៍​មុន ជំនឿ​ប្រពៃណី​ដុត​លុយ​ខ្មោច​សម្រាប់​សែន​ឲ្យ​អារុក្ខអារក្ខ​ អ្នក​តា ឬ​សាច់​ញាតិ​​ស្លាប់ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿង​ខុស​ច្បាប់​នៅ​ទីក្រុង Harbin ភាគ​ឦសាន​ប្រទេស​។ នៅ​ថ្ងៃ​ទី ១៤​មិនា​ អាជ្ញាធរ​បាន​ប្រកាស​ដាក់​បម្រាម​ទាំង​ស្រុង​លើ​ក្រដាស​សែន​នានា​។

ចំពោះ​អ្នក​​ផលិត លក់ ឬ​ដុត​ក្រដាស​សែន​​ក្នុង​ទីក្រុង​ទាំង​មូល​ នឹង​ត្រូវ​ពិន័យ​ ពី​ ៥០០​ទៅ ១ ០០០​យ័ន្ដ (ស្មើ​នឹង​ ៧៣ ទៅ ១៤៥ដុល្លារ)។ ចំណែក​អ្នក​ទិញ​យក​មក​ដុតនឹង​ត្រូវ​ពិន័យ​ពី ២៩​ ទៅ​​ ១៤៥​ដុល្លារ។

បើ​តាម​ប្រភព​សារព័ត៌មាន​ចិន Chongqing Morning បានរាយការណ៍​ថា​ក្រុម​អ្នក​ផលិត​ក្រដាស​សែន​ជា​ច្រើន​អះអាង​ថា​ ពួក​គេ​បាន​បញ្ឈប់​ដំណើរ​ការ​ផលិត​តាម​សេចក្ដី​ប្រកាស​ហើយ។

អាជ្ញាធរ​ទីក្រុង​ Harbin ចង់​លប់​បំបាត់​ប្រពៃណី​អាក្រក់ និង​គាំទ្រ​ការ​គោរព​ដូន​តា​តាម​បែប​ស៊ីវិល័យ និង​ធ្វើ​ឲ្យ​បរិស្ថាន​ស្អាត​វិញ។ បម្រាម​ខាង​លើ​ ធ្វើ​ឡើង​នៅ​ពីរ​-បី​សប្ដាហ៍​ មុន​ពិធី​បុណ្យឆេងម៉េងមក​ដល់។ អាជ្ញាធរ​បាន​​ពន្យល់​ថា​ ការ​ដុត​ក្រដាសសែន​​នានា​ បាន​បង្កើត​ជាតិ​ពុល​ប្រមាណ PM2.5 ត្រូវ​សាយ​ភាយ​ក្នុង​ក្រុង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ