តារា​ចម្រៀង អ៊ាម វន្នី ជួប​គ្រោះ​អកុសល​ភ្លើង​ឆេះ​ផ្ទះ​ម៉ដ្ឋ​យប់​មិញ

  • 2017-03-25 04:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​របស់​តារា​ចម្រៀង អ៊ាម វន្នី នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់​អស់​កាល​ពី​យប់មិញ ដោយ​លោក​មិន​បាន​យក​អ្វី​ចេញ​បាន​ទេ ដោយ​សារ​ជាប់​សោ។

ផ្ទះ​នោះ​ស្ថិត​នៅ​ថ្មគោល​ជិត​ផ្សារ ត្រូវ​ឆេះ​ដោយ​សារ​ការ​ផ្ទុះ​សេ​ខ្សែ​ភ្លើង ក្លាយ​ជា​ផេះផង់ ហើយ​ទ្រព្យ​សម្បត្តិ​ដែល​មាន​ក្នុង​ផ្ទះ​ទៅ​បាត់បង់​ទាំង​ស្រុង។ ប៉ុន្តែ​សមាជិក​ក្នុង​ផ្ទះ​របស់​លោក​មាន ម្ដាយ និង​លោក​យាយ មិន​មាន​របួស​អ្វី​ធ្ងន់ធ្ងរ។

ប្រិយមិត្ត​អ្នក​គាំទ្រ បាន​ចូល​រួម​រំលែក​ទុក្ខ​តារា​ចម្រៀង​រូប​នេះ ដែល​ជួប​គ្រោះ​នឹក​ស្មាន​មិន​ដល់។ "ឥឡូវ​ហ្នឹង​មិន​​ដឹង​ថា ខូច​ខាត​អស់​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ប្រឈម គឺ​ពេល​មក​ស្រុក អត់​ផ្ទះ​ដេក"។ អ៊ាម វន្នី ពោល៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម