គ្រូ​កម្ពុជា​ថា ​ប៉ះ​ហ្សកដានី​គឺ​ជា​ប្រកួត​សំខាន់​ខ្លាំង​ណាស់​សម្រាប់​លោក

  • 2017-03-27 01:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo Vitorino ​បាន​បញ្ជាក់​ថា​ការ​ប៉ះ​ក្រុម​ហ្សកដានី​គឺ​ជា​ការ​ប្រកួត​មួយ​ដែល​លំបាក ​ហើយ​សំខាន់​ខ្លាំង​បំផុត​សម្រាប់​លោក ​ព្រោះ​វា​ជា​ប្រកួត​ផ្លូវការ​ទី​១​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។

ក្រុម​គោ​ព្រៃ​កម្ពុជា ​បាន​ចាកចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ហ្សកដានី​តាំង​ពី​ថ្ងៃ​ទី​២៣​​ម្ល៉េះ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​សម​ទីលាន​នៅ​ទី​នោះ​មុន​ការប្រកួត​វគ្គ​ជម្រុះ​ AFC Asian Cup ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង​១១​យប់​។ យ៉ាងណាមិញ ​មុន​ការ​ចាកចេញ​ទៅ​នោះ​ដែរ ​ក្រុម​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ថ្មី ​ក៏​បាន​សាក​ជើង​១​ប្រកួត​ជាមួយ​ឥណ្ឌា​ហើយ​ដែរ ​ដើម្បី​ជា​ការ​ឱ្យ​កីឡាករ​យល់​ចិត្ត​គ្នា​ខ្លាំង​ក្នុង​ប្រកួត​មែន​ទែន។

មុន​នឹង​ចាកចេញ​ពី​កម្ពុជា​ទៅ​ហ្សកដានី ​លោក Leo ​បាន​និយាយ​ខ្លះ​ដែរ​ថា​លោក​ដឹង​ខ្លួន​ថា​នឹង​ប៉ះ​ក្រុម​ខ្លាំង ​ដែល​មាន​កីឡាករ​ល្អ​ៗ​ច្រើន។ ​មួយ​វិញ​ទៀត​នេះ​ជា​ប្រកួត​សំខាន់​មួយ​សម្រាប់​លោក ​ក្នុង​ការ​ដឹក​នាំ​កម្ពុជា​ចូល​លេង​ប្រកួត​ផ្លូវការ ​ក៏​ដូចជា​តំណាង​ប្រទេស​កម្ពុជា​ផង​ដែរ។ លទ្ធផល ​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ​មិន​ហាន​និយាយ​មុន​ទេ ប៉ុន្តែ​លោក​និង​កូន​ក្រុម​ទាំង​អស់​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព៕

អត្ថបទ៖ មុន្នីរម្យ