អបអរ! សមាជិក​ One Direction ​ម្នាក់​ទៀត​ក្លាយ​ជា​ឪពុក​គេ​ហើយ

  • 2017-03-27 05:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ពិត​ជា​ដើរ​លឿន​ណាស់​ បើ​ក្រឡេក​មើល​ទៅ​ Liam Payne ដែល​ជា​សមាជិក​ក្រុម​ចម្រៀង​ One Direction ទើប​នៅ​ជា​ក្មេង​ប្រុស​ម្នាក់​ប្រលង​ក្នុង​កម្មវិធី​ “The X Factor” សោះ​ ឥលូវ​ក្លាយ​ជា​ឪពុក​គេ​បាត់​។

តារា​ចម្រៀង​វ័យ​ ២៣​ឆ្នាំ​ រូប​នេះ​ គឺ​ជា​សមាជិក​ទី​ ២​ ក្នុង​ក្រុម​ហើយ​ ដែល​បាន​ក្លាយ​ជា​ឪពុក​របស់​គេ​ បន្ទាប់​ពី​ Louis Tomlinson។ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ លោក​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ នៅ​លើ​ Instagram ដោយ​បាន​ប្រកាស​ពី​កំណើត​របស់​កូន​ប្រុស​ដំបូង​របស់​លោក​ ជាមួយ​តារា​ចម្រៀង​ជនជាតិ​អង់គ្លេស​ Cheryl Cole។

ភ្ជាប់​ជាមួយ​រូបភាព​នោះ​ ឪពុក​វ័យ​ក្មេង​រូប​នេះ​បាន​សរសេរ​ពី​អារម្មណ៍​របស់​ខ្លួន​ ថា​លោក​ពិត​ជា​មាន​ក្ដី​រំភើប​ឥត​ឧបមា​ ពេល​ដែល​បាន​ស្វាគមន៍​កូន​តូច​របស់​លោក​មក​កាន់​ពិភពលោក​ ហើយ​លោក​មិន​អាច​បំភ្លេច​ពេល​វេលា​ដ៏​អស្ចារ្យ​នេះ​បាន​ឡើយ​៕

ប្រភព៖ Mashable   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម