Costa រងរបួសពេលហ្វឹកហាត់ជាមួយជម្រើសជាតិអេស្ប៉ាញ
- 2017-03-27 09:15:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Costa រងរបួសពេលហ្វឹកហាត់ជាមួយជម្រើសជាតិអេស្ប៉ាញ
ចន្លោះមិនឃើញ
Diego Costa បានជួបបញ្ហារបួសអំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ។
ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីលត្រូវបង្ខំចិត្តចាកចេញពីទីលានហ្វឹកហាត់ក្រោយរកឃើញថាមានបញ្ហាខ្មងជើង ហើយបច្ចុប្បន្នកំពុងស្កេនរបួសនៅគ្លីនិកមួយក្នុងទីក្រុងម៉ាឌ្រីដ។ យ៉ាងណាក៏ដោយ Costa នៅតែមានឈ្មោះក្នុងក្រុមជម្រើសជាតិត្រៀមប៉ះមាន់គកបារាំងក្នុងជំនួបមិត្តភាពយប់ថ្ងៃអង្គារ។
កីឡាករវ័យ ២៨ឆ្នាំស៊ុតបញ្ចូលទី៤គ្រាប់ហើយឲ្យ អេស្ប៉ាញក្នុងយុទ្ធនាការជម្រុះ World Cup នៅរុស្ស៊ី ហើយកាលពី ថ្ងៃសុក្រ រូបគេស៊ុតបាន១គ្រាប់ ក្នុងជ័យជម្នះ ៤-១ ទល់ជម្រើសជាតិអ៊ីស្រាអែល៕