ក្រោយខកខានភ្លៀង យប់មិញអ្នកសៀមរាបហ៊ោឲ្យតារាល្បីៗ ម៉ាទំហឹង

  • 2017-03-27 23:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយខកខានដោយសារភ្លៀងកាលពីថ្ងៃអាទិត្យ ការប្រគំតន្ត្រីស្រាបៀ Anchor Beach Carnival 2017 នៅ​សៀម​រាប​ថ្ងៃចុង​ក្រោយ បាន​បន្តមករៀបចំថ្ងៃច័ន្ទយប់មិញនេះវិញ ក្នុងនោះមានការចូលរួមយ៉ាងច្រើនពីអ្នកគាំទ្រ។

វត្តមានតារាខ្មែរល្បីៗមានដូចជា ឱក សុគន្ធកញ្ញា ឆាយ វីរៈយុទ្ធ នីកូ G-Devith សួស វីហ្សា បានញ៉ាំងឲ្យបរិយាកាសកម្មវិធីកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។ តែយ៉ាងណាតារាថៃលោក Tono មិនបាននៅបន្តទេយប់មិញ ដោយសារមានភារកិច្ចលោកត្រូវត្រឡប់ទៅប្រទេសថៃវិញកាលពីរសៀលម្សិលមិញ។ យ៉ាងណាមិញក្រុមតារាចម្រៀង Tono បានច្រៀងកាលពីព្រឹកថ្ងៃច័ន្ទរួចហើយ ដើម្បី យកមកចាក់ជូនបងប្អូនបានទស្សនានៅវេលាយប់មិញ។

បទញាក់ជាច្រើនបទ អមដោយក្បាច់រាំប្លែកៗ ព្រមទាំងស្ទីលនៃការតុបតែងខ្លួនរៀងៗខ្លួន របស់សិល្បករកាន់តែទាក់ទាញ សម្រាបបង្ហាញជូនដល់អ្នកគាំទ្រ។

កុំចាំយូរតោះមកទស្សនាសកម្មភាពយប់មិញទាំងអស់គ្នា៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម