ប្រកួត​ផ្ទាំង​រូបភាព STEM សម្រាប់​សិស្ស​វិទ្យាល័យ​ បាន​រង្វាន់ ២០០ ដុល្លារ

  • 2017-03-28 06:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួតប្រជែង​រចនា​ផ្ទាំង​រូប​ភាព​សម្រាប់​​សិស្ស​ចាប់​ពី​ថ្នាក់​ទី ៩ ដល់​ទី ១២ ក្រោម​ប្រធាន​បទ​ ​លើក​កម្ពស់​មុខវិជ្ជា​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​ (STEM) នៅ​កម្ពុជា ផ្ដល់​ប្រាក់​រង្វាន់​រហូត​ដល់ ២០០ ដុល្លារ។ ​​

ផ្ទាំង​រូប​ភាព​បេក្ខជន​ជយ​លាភី​ នឹង​​ត្រូវ​តាំង​​បង្ហាញ​នៅ​ក្នុង​មហោស្រព​ STEM ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២៩-៣០ ខែ​មេសា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ អគារ A B C ។

ផ្ទាំង​រូបភាព​ត្រូវ​បង្ហាញ​ឲ្យ​ច្បាស់​លាស់​លើ​មុខ​វិជ្ជា​ណាមួយ​នៃ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា)។ ផ្ទាំង​រូបភាព​ត្រូវ​មាន​ភាព​ទាក់ទាញ​និង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​​យុវវ័យ​កម្ពុជា ថែម​ទាំង​ផ្ដល់​ខ្លឹមសារ​សំខាន់ អំពី​ឱកាស​រីករាយ​មួយ​នេះ នៅ​ក្នុង​មហោស្រព​ពិព័រណ៍ STEM។

ប្រាក់​រង្វាន់៖

  • ជយលាភី​លេខ ១៖ ២០០ ដុល្លារ
  • ជយលាភី​លេខ ២៖ ១៥០ ដុល្លារ
  • ជយលាភី​លេខ ៣៖ ១០០ ដុល្លារ។

លក្ខខណ្ឌ​ចូលរួម​គឺ​សម្រាប់ សិស្សានុសិស្ស​ចាប់​ពី​ថ្នាក់​ទី​៩​ ដល់​ថ្នាក់​ទី​១២ ហើយ​កាល​បរិច្ឆេទ​ផុត​កំណត់​​នៅ​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៧។

ព័ត៌មាន​លម្អិត​សូម​ទំនាក់​ទំនង​តាម​អាសយដ្ឋាន​អ៊ីមែល៖ poster@stemcambodia.org ឬ​ចូល​ទៅ​កាន់ www.stemcambodia.ngo

ប្រភព៖ ហ្វេសប៊ុក​ក្រសួង​អប់រំ (MoEYS)

អត្ថបទ៖ ផាន់និត

អត្ថបទពេញនិយម