​ស្ងាត់​ៗ​​ ភោ សុផានិត ​លេច​មុខ​ក្នុង​​ជំនួញ​ធំ​​ជាមួយ​ជន​ជាតិ​ជប៉ុន​​

  • 2017-03-30 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ស្ងប់​ស្ងាត់​ពី​សិល្បៈ​​មួយ​រយៈ​កន្លង​ទៅ​នេះ​លោក ភោ សុផានិត ​បាន​លេច​មុខ​ក្នុង​តួ​នាទី​ជា​អ្នក​គ្រប់​គ្រង​នៅ​​ភោជនីយដ្ឋាន Dara Beef Restaurant ជាមួយ​ជន​ជាតិ​ជប៉ុន​ ស្ថិត​នៅ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំ​ការ​មន​ រាជ​ធានី​ភ្នំ​ពេញ​​។

ភោ សុផានិត បាន​ប្រាប់​ Sabay ថា ​លោក​បាន​ចូល​មក​គ្រប់​គ្រង​ភោជនីយដ្ឋាន​ Dara Beef បាន​រយៈ​ពេល​១​ខែ​​តាម​ការ​អញ្ជើញ​ពី​សំណាក់​មិត្ត​ភក្តិ​​ជន​ជាតិ​ជប៉ុន​មាន​តួ​នាទី​ជា​នាយ​ក​គ្រប់​គ្រង​ភោជនីយដ្ឋាន​ Dara Beef ​នេះ​តែ​ម្ដង​។​ ចំណែក​ឯ​ដើម​ទុន​ក្នុង​ការ​បើក​ភោជនីយដ្ឋាន​មួយ​នេះ​លោក​គ្មាន​ចំណែក​ទេ៖ "ដោយ​ស្មោះ​ត្រង់ទៅ​​ខ្ញុំ​មិន​មែន​ជា​ម្ចាស់​ភាគ​ហ៊ុន​ទេ​គ្រាន់​តែ​ឆ្លើយ​តប​ការ​អញ្ជើញ​​របស់​មិត្ត​ភក្តិ​ជន​ជាតិ​ជប៉ុន​ និង​ជា​នាយ​ក​គ្រប់​គ្រង​​នៅ​ទី​នេះ​ គាត់​បាន​ឲ្យ​ខ្ញុំ​មក​ជួយ​សម្រប​សម្រួល​ការ​ងារ​ដែល​ផ្ដល់​ឋានៈ​ឲ្យ​ខ្ញុំ​ជា​អ្នក​គ្រប់​គ្រង​"។

ពិធី​ករ​ជើង​ចាស់​រូប​នេះ​បន្ត​ថា​ ​លោក​គ្មាន​បទ​ពិសោធន៍​​ក្នុង​ការ​គ្រប់​គ្រង​ទេ​ ប៉ុន្តែ​លោក​​បាន​មើល​គំរូ​​គ្រប់​គ្រង​ល្អ​ៗពី​បណ្តា​​ភោជនីយដ្ឋាន​មួយ​ចំនួន​​​ទាំង​លក្ខណៈ​អន្តរជាតិ និង​ជាតិ​ ដើម្បី​រៀន​សូត្រ​ពី​បទ​ពិសោធន៍​ និង​ភាព​ជោគ​ជ័យ​ពី​ភោជនីយដ្ឋាន​ទាំង​អស់​នោះ​ យក​មក​សហការ​ជាមួយ​ជន​ជាតិ​ជប៉ុន​​តែ​ម្ដង​ទៅ​។​ ក្រៅ​ពី​មាន​ឋានៈ​ជា​អ្នក​គ្រប់​គ្រង​នៅ​ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​ Dara Beef Restaaurant From Japan លោក​ ភោ សុផានិត ​បាន​នាំ​ចូល​ហ្វូម​លេង​មុខ​មក​ពី​ប្រទេស​ជប៉ុន​មក​ចែក​ចាយ​នៅ​កម្ពុជា​ផង​ដែរ​៕​​​​

​ ​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម