ចិន​ ​រក​ឃើញ​អណ្ដូងរ៉ែ​ថ្មី​ ​ផ្ទុក​មាស​ ​៣៨០​ ​តោន

  • 2017-03-29 13:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ព័ន្ធ​ក្រុមហ៊ុន​រុករក​រ៉ែ​ ​Shandong Gold Group​ ​ទើប​ធ្វើ​សន្និសីទកាសែត​ក្នុង​ទីក្រុង​ប៉េកាំង​ដើម្បី​ប្រកាស​ពី​ដំណឹង​នៃ​ការ​រក​ឃើញ​អណ្ដូងរ៉ែ​ថ្មី​មួយ​កន្លែង​ក្នុង​ប្រទេស​ចិន​ ​ដែល​ផ្ទុក​រ៉ែ​មាស​ប្រមាណ​ ​៣៨០​ ​តោន។

រូបតំណាង

អណ្ដូងរ៉ែ​ថ្មី​នេះ​គេ​ឲ្យ​ឈ្មោះ​ថា​ ​Xiling​ ​ស្ថិត​នៅ​ចន្លោះ​ទីក្រុង​ ​Laizhou​ ​និង​ ​Zhaoyuan​ ​ភាគ​ពាយព្យ​ ​ខេត្ត​ ​Shandong​ ​ភាគ​ខាង​កើត​ប្រទេស​ចិន។ Xiling​ ​មាន​ជម្រៅ​ ​២​ ​ពាន់​ម៉ែត្រ​ ​មុខ​កាត់​ ​៦៧​ ​ម៉ែត្រ​ ​ដែល​អំណោយ​ផល​ដល់​ការ​ផលិត​រ៉ែ​មាស​រយៈ​ពេល​ ​៤០​ ​ឆ្នាំ។

Xiling​ ​មិន​មែន​ជា​អណ្ដូងរ៉ែ​មាស​ធំ​បំផុត​របស់​ចិន​នោះ​ទេ​ ​ខណៈ​កាល​ពី​ឆ្នាំ​ ​២០០៩​ ​ចិន​ក៏​បាន​រក​ឃើញ​អណ្ដូងរ៉ែ​មួយ​កន្លែង​ដែល​មាន​មាស​ប្រមាណ​ជាង​ ​៤៧០​ ​តោន​ ​ហើយ​បច្ចុប្បន្ន​ចិន​មាន​មាស​បម្រុង​ប្រមាណ​ ​១ ៨៤៣​ ​តោន៕

ប្រភព៖ RT   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម