ធារី ​មាន​អារម្មណ៍​យ៉ាង​ណា ​ពេល​ធ្វើ​ប្រធាន​ក្រុម​ក្រោម​ការ​បង្ហាត់​គ្រូ​ថ្មី

  • 2017-03-30 02:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ ធារី ចន្ថាប៊ីន ​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Leonardo Vitorino ​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​គោ​ព្រៃ​ ដែល​បាន​កាន់​តំណែង​ចាប់​ពី​ឆ្នាំ​២០១៧​នេះ​ទៅ។

យ៉ាង​ណា​មិញ ​ក្នុង​នាម​​ជា​ប្រធាន​ក្រុម​នេះ​ដែរ ​២​ប្រកួត​កន្លង​មក​នេះ ​ក្រុម​កម្ពុជា​មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​នៅ​ឡើយ​ទេ ​ដោយ​ប្រកួតដំបូង​ចាញ់​ក្រុម​ឥណ្ឌា​ក្នុង​លទ្ធផល ២-៣ ​ក្នុង​ការ​ប្រកួត​មិត្តភាព ​និង​ចាញ់​ក្រុម​ហ្សកដានី ៧-០ ​ក្នុង​ការ​ប្រកួត​ AFC Asian Cup ។ ចំពោះ​លទ្ធផល​នេះ ធារី ​បាន​បញ្ជាក់​ថា​វា​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពិបាក​ចិត្ត ប៉ុន្តែ​ការ​ចាញ់​ក្រុម​ខ្លាំង​ដូចជា​ហ្សកដានី​ពិត​ជា​ល្អ​សម្រាប់​កម្ពុជា ដើម្បី​អភិវឌ្ឍ​ខ្លួន​នៅ​ថ្ងៃ​ក្រោយ។

អតីត​កីឡាករ​ភ្នំពេញ​ក្រោន​រូប​នេះ​​បន្ដ​ថា​៖ “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត ​និង​មាន​មោទនភាព​ខ្លាំង​ណាស់ ក្នុង​នាម​ធ្វើ​ជា​ប្រធាន​ក្រុម។ ក្នុង​តំណែង​នេះ វា​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​ប្រឹងប្រែង​ជាង​មុន​ខ្លាំង​ណាស់ សម្រាប់​ប្រទេស​របស់​ខ្ញុំ​និង​ខ្លួន​ឯង​ផ្ទាល់។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គ្រប់គ្នា ​ជា​ពិសេស​គ្រូ​បង្វឹក​ដែល​ទុក​ចិត្ត​ខ្ញុំ”។

ធារី ​ជា​កីឡាករ​កូន​ខ្មែរ​កាត់​បារាំង ​ដែល​ធ្លាប់​លេង​ឱ្យ​ភ្នំពេញ​ក្រោន ​មុន​ពេល​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​នៅ​ប្រទេស​ថៃ។ ខណៈ​ដែល​ក្រោយ​ពី​ចប់​ការ​លេង​ឱ្យ​ជម្រើស​ជាតិ​នេះ រូបគេ​នឹង​ត្រូវ​ទៅ​ប្រទេស​ថៃ​វិញ ​នៅ​ព្រឹក​ថ្ងៃ​ស្អែក​នេះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម