តារា​កំប្លែងថៃដ៏ល្បី Kom Chauncheun ធ្លាក់ខ្លួនឈឺហើយ

  • 2017-03-30 07:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ថៃ​ដ៏​ល្បី​លោក​ Kom Chauncheun បាន​និយាយ​ថា​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ លោក​បាន​ទៅ​ត្រួត​ពិនិត្យ​សុខភាព​ ហើយ​ជា​លទ្ធផល​បាន​រក​ឃើញ​ថា​លោក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។

វេជ្ជបណ្ឌិត​បាន​ប្រាប់​លោក​ថា​ លោក​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ និង​ណែនាំ​តារា​កំប្លែង​រូប​នេះ​ថែ​ទាំ​សុខភាព​ និង​ត្រូវ​ព្យាយាម​តម​អាហារ​ឲ្យ​បាន​ល្អ​។ ក្រៅ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ លោក​ក៏​មាន​ជំងឺ​២​ផ្សេង​ទៀត​ដែរ​ ដូចជា​៖ ស្ទះ​សរសៃឈាម​ក្នុង​ខួរ​ក្បាល​ និង​ រលាក​សួត​ ប៉ុន្តែ​មិន​សូវ​ជា​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ​។

ប្រយមិត្ត​ជា​ច្រើន​ស្គាល់​តារា​កំប្លែង​វ័យ​៦០​ឆ្នាំ​នេះ​ច្បាស់​តាម​រយៈ​រឿង​ "អ្នក​ប្រដាល់​មិន​ដែល​ឈ្នះ" ដែល​សម្ដែង​ជា​គ្នីគ្នា​ជាមួយ​តារា​កំប្លែង Koo Tee៕

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម