មិត្ត​ស្រី​ Lee Minho មុខ​ឡើង​ប្លែក​ ក្រោយ​កាត់​សក់​ខ្លី

  • 2017-03-30 07:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​​៣០​ ម្សិលមិញ​នេះ​ តារា​ចម្រៀង​ និង​ជា​តារា​សម្ដែង​ស្រី​វ័យ​ក្មេង​ Suzy បាន​បង្ហាញ​រូបភាព​ដំបូង​របស់​នាង​ ក្រោយ​កាត់​សក់​ខ្លី​។

តារា​ស្រី​វ័យ​ក្មេង​នេះ​បាន​សម្រេច​ចិត្ត​កាត់​សក់​វែង​ដ៏​ស្រស់​ស្អាត​ ដែល​នាង​ខំ​ថែ​រក្សា​ទុក​តាំង​ពី​ចេញ​មុខ​ជា​សមាជិក​ក្រុម​ miss A ដំបូង​ ក្នុង​ឆ្នាំ​ ២០១០​ម្ល៉េះ។ មូល​ហេតុ​ដែល​នាំ​ឲ្យ​មិត្ត​ស្រី​តារា​សម្ដែង​ Lee Minho កាត់​សក់​ឡើង​ខ្លី​នេះ​ដោយសារ​ នាង​ត្រូវ​សម្ដែង​ក្នុង​រឿង​ថ្មី​មាន​ចំណង​ជើង​ថា​ "While You Were Sleeping” ។

ពេល​នាង​បង្ហាញ​រូប​លើ​ Instagram អ្នកគាំទ្រ​ជា​ច្រើន​មានការភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ដោយសារ​មិនធ្លាប់​ឃើញ​ពីមុន​ តែ​ក៏នៅតែស្អាត ហើយ​​ធ្វើ​ឲ្យ​នាង​មាន​ភាព​ទាក់ទាញ​ប្លែក​ខុស​ពី​ពេល​នាង​ទុក​សក់​វែង​ទៅទៀត ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម