Rain និយាយអ្វីខ្លះពី កម្ពុជា មុនការប្រគំតន្ត្រីយប់នេះ?
- 2017-03-30 09:06:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rain និយាយអ្វីខ្លះពី កម្ពុជា មុនការប្រគំតន្ត្រីយប់នេះ?
ចន្លោះមិនឃើញ
មុននេះបន្តិចនៅសណ្ឋាគារ Naga World បានរៀបចំកម្មវិធីសន្និសីទកាសែតប្រគំតន្ត្រី Smart Mega Concert ដោយ Rain បានបញ្ជេញចំណាប់អារម្មណ៍ជាច្រើនចំពោះ កម្ពុជា។
ម្ចាស់បទ "The Best Present” បានលើកឡើងថានេះជាលើកទី២ដែលលោកបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា និងសប្បាយចិត្តដែលលោកមានឱកាសមកប្រគំតន្ត្រីលើកទី១នៅកម្ពុជាផងដែរ។ Rain បន្តថាក្រៅពីការប្រគំតន្ត្រី លោកចង់ដើរលេងក្នុងប្រទេសកម្ពុជាឲ្យបានច្រើនតាមតែអាចធ្វើបានជាពិសេសរមណីយដ្ឋាន និងកន្លែងទេសចរណ៍ល្បីៗរបស់កម្ពុជាផងដែរ។
ស្វាមីតារាសម្ដែងលំដាប់ A របស់កូរ៉េ Kim Tae Hee បានបន្តទៀតថា មកដល់កម្ពុជាលើកនេះលោកសប្បាយចិត្តដែលមានអ្នកគាំទ្ររបស់លោកបានស្រលាញ់និងចូលចិត្តលោក ហើយលោកសន្យាថានឹងត្រឡប់មកកម្ពុជាជាថ្មីម្ដងទៀតក្នុងលក្ខខណ្ឌនិងឱកាសសមស្របណាមួយ៕