ថ្មី​!​ កម្មវិធី ​«ហុង​ស៊ុយ​បែប​វិទ្យាសាស្ត្រ» ​របស់ PNN

  • 2017-03-30 11:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់​ៗ​តែង​តែ​ចង់​ដឹង​ពី​រាសី​របស់​ខ្លួន ទាំង​ដួង​រាសី​មនុស្ស និង​ដួង​រាសី​នៃ​ការ​រៀបចំ​ផ្ទះ ដើម្បី​ឲ្យ​បាន​សុខ​សប្បាយ​ រក​ស៊ី​មាន​បាន ។ ដូច្នេះ​ហើយ​ទើប​ស្ថានីយ​ទូរទស្សន៍​ PNN ​បាន​បង្កើត​កម្មវិធី​ថ្មី​​សន្លាង​មួយ​ដែល​មាន​ឈ្មោះ​ថា កម្មវិធី ​«ហុង​ស៊ុយ​បែប​វិទ្យា​សាស្ត្រ​»។

  • តើ​អ្នក​ចង់​ដឹង​ពី​ហុង​ស៊ុយ​ដែរ​ទេ ?
  • តើ​អ្នក​មាន​ជំនឿ​ទៅ​លើ​ហុងស៊ុយ​ដែរ​ទេ ?
  • ចុះ​បើ​សិន​ជា​ការ​រៀប​ចំ​មិន​បាន​ត្រឹម​ត្រូវ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​ ?

សូម​កុំ​ភ្លេច​ជួប​ជា​មួយ​អ្នក​គ្រូ​ម៉ាលី ជា​គ្រូ​ដ៏​ល្បី​មួយ​រូប​ផ្នែក​ហុង​ស៊ុយ​ ដែល​បាន​យល់​ច្បាស់​ពី​ជោគ​ជាតារា​សី​របស់​មនុស្ស និង​រាសី​ក្នុង​ការ​រៀប​ចំ​ផ្ទះ​សម្បែង ។

អ្នក​គ្រូ​ម៉ាលី​នឹង​ចុះ​ទៅ​ដល់​គេហដ្ឋាន​របស់​តារា​ស្រី​ប្រុស​កម្ពុជា ហើយ​ក៏​នឹង​បង្ហាញ ព្រម​ទាំង​ណែនាំ​អំពី​របៀប​នៃ​ការ​រៀប​ចំ​ផ្ទះ​ទៅ​ដល់​ពួក​គាត់​ ដើម្បី​ឲ្យ​ត្រូវ​នឹង​ក្បួន​ហុង​ស៊ុយ។

លោក ​ស៊ុន​ សន្តោស ផលិតករ​កម្មវិធី​នៃ​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន បាន​និយាយ​ថា «កម្ម​វិធី "ហុង​ស៊ុយ​" បង្កើត​ឡើង​ដោយ​មាន​គោល​បំណង​ក្នុង​ការ​ជួយ​បង្ហាញ​ផ្លូវ​ដល់​បង​ប្អូន​ខ្មែរ ដែល​កាត់​ខ្សែ​ស្រឡាយ​ចិន ឲ្យ​គាត់​បាន​ដឹង​ពី​ហុង​ស៊ុយ​របស់​គាត់ ទាំង​រឿង​ជីវិត និង​រឿង​ហុង​ស៊ុយ​ក្នុង​ការ​រៀប​ចំ​ផ្ទះ​សម្បែង និង​ជោគ​វាសនា​របស់​មនុស្ស​ច្រើន​ទៀត ហើយ​ខ្ញុំ​មាន​ជឿ​ជាក់​ថា​កម្មវិធី​នេះ នឹង​ធ្វើ​ឲ្យ​បង​ប្អូន​ពេញ​ចិត្ត ​នឹង​ចង់​ទស្សនា»។

កម្មវិធី ​« ហុង​ស៊ុយ​បែប​វិទ្យា​សាស្ត្រ » នឹង​ផ្សាយ​ជូន​ទស្សនា​នៅ​រៀង​រាល់​ថ្ងៃ​សៅរ៍ ​វេលា​ម៉ោង ៧ ដល់​ម៉ោង ៧ និង​៣០​នាទី​យប់ ចាប់​ពី​ថ្ងៃ​ទី១ ខែ​មេ​សាត​ទៅ ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​PNN៕

ទស្សនា​ឈុត​ខ្លី​សូម​ចុច៖

ដោយ៖​ លីដា

អត្ថបទពេញនិយម