ក្រុមហ៊ុន​​ITល្បី​​ឈ្មោះ​២​របស់ពិភ​ពលោក​សហការ​​បង្កើន​សេវា Cloud ទ្រទ្រង់​សហ​គ្រាស​កម្ពុជា

  • 2017-03-30 13:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផ្ដល់​ដំណោះស្រាយ IT លំដាប់​អន្តរជាតិ Softline International បាន​ពង្រីក​វិសាលភាព​នៃ​សេវា Cloud របស់​ខ្លួន ដោយ​ការនាំយក​ Microsoft Office 365 មក​កាន់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២៩ មីនា ២០១៧ ។

លក្ខណៈ​ពិសេស​របស់​សេវា​ Cloud នេះ​គឺ វា​មាន​សុវត្ថិភាព គុណ​ភាព និង​ចល័ត ពោល​គឺ​មិន​ចាំ​បាច់​ដំឡើង​ក្នុង​កន្លែង​ធ្វើ​ការ​ឡើយ ដែល​នេះ​អាច​ជួយ​សម្រួល និង​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ក្រុមហ៊ុន​បាន​យ៉ាង​ឆាប់​រហ័ស​ និង ងាយស្រួល​។

អគ្គនាយក Softline ប្រចាំ​តំបន់​អាស៊ី លោក ILya Anzhiganov ថ្លែង​ក្នុង​ពិធី​ដំណោះ​ស្រាយ Cloud ថា៖ « លក្ខណៈ​ចល័ត ផលិតភាព និង​សុវត្ថិភាព ជា​ភាព​សំខាន់​នៃ​ដំណោះ​ស្រាយ Cloud ដោយសារ​សហគ្រាស​អាច​មាន​ដំណើរ​ការ​លឿន និង​សមត្ថភាព​រក្សាទុក​ដោយ​មិន​ត្រូវ​ការ​ដំឡើង​បរិក្ខារ​នៅ​ការិយាល័យ​របស់​ពួកគេ​ឡើយ ម្យ៉ាង​វិញ​ទៀត Office 365 អាច​ដំណើរ​ការ​ដំណោះ​ស្រាយ Cloud បាន​យ៉ាង​ឆាប់​រហ័ស ដោយ​ពុំ​ចាំ​បាច់​ចំណាយ​ពេល​វេលា និង​ប្រាក់​កក់​ក្នុង​ការ​បង្កើត​ផ្លេត​ហ្វម​ពី ​Scratch ឡើយ » ។

​ជាក់​ស្ដែង​ Moneris ដែល ជា ឧបករណ៍ មួយ ក្នុង ចំណោម ឧបករណ៍ ដំណើរ ការ ទូទាត់ ប្រាក់ ធំ ជាង​គេ​នៅ​អាមេរិក​ខាង​ជើង និង​ជា​អតិថិជន​របស់ Microsoft ផង​នោះ បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ជោគជ័យ​ទៅ​រក Cloud ហើយ​ឥឡូវ​នេះ អាច​ដោះ​ស្រាយ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ចំនួន ៦០០ ក្នុង​មួយ​វិនាទី និង​ប្រមាណ ៥០​លាន ក្នុង​មួយ​ថ្ងៃ​ដោយ​គ្មាន​ការ​បាត់​បង់​ទិន្នន័យ​អ្វី​ឡើយ។

Office 365 មាន​លក្ខណៈ​ទំនើប និង​មាន​អត្ថប្រយោជន៍​ជា​ច្រើន ហើយ​ត្រូវ​បាន​សហគ្រាស​ដែល​ងើប​​​ឡើង​នៅ​ទូទាំង​ពិភពលោក យក​មក​ប្រើប្រាស់​យ៉ាង​ជោគ​ជ័យ ហើយ​វា​នឹង​ផ្ដល់​សហគ្រាស​កម្ពុជា​នូវ​មូលដ្ឋាន ដើម្បី​បំពេញ​តាម​តម្រូវ​ការ​កាន់តែ​ខ្ពស់ នៅ​ពេល​សហគ្រាស​ទាំង​នេះ​ពង្រីក​ខ្លួន​ទៅ​តំបន់​អាស៊ីអាគ្នេយ៍។

អគ្គនាយក Microsoft នៅ​កម្ពុជា លោកស្រី Lorida Leon បាន​លើក​ឡើង​ថា៖ « លក្ខណៈ Office 365 ដែល​ស្រដៀង​នឹងSmartphone នោះ មាន​អត្ថប្រយោជន៍​ដល់​អាជីវកម្ម ព្រោះ​វា​ជួយ​សម្រួល​ដល់​លក្ខណៈ​ចល័ត និង​ដំណើរការ​ទៅមុខ​ភ្លាមៗ »។

លោកស្រី​បន្ត​ថា៖ "Softline និង Microsoft ប្ដេជ្ញា​ទ្រទ្រង់​កំណើន​សហគ្រាស​នៅ​កម្ពុជា​តាម​រយៈ​សេវា​ល្អ​ឥត​ខ្ចោះ និង​ផលិតផល​ប្រកប​ដោយ​ការ​ច្នៃប្រឌិត ហើយ Softline ក៏​មាន​បទពិសោធន៍​ជាច្រើន​ក្នុង​ការ​ផ្ដល់​សេវា​ដល់​ក្រុមហ៊ុន និង​សហគ្រាស​ចំនួន ៥០០ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច"។

Softline ជា​ក្រុមហ៊ុន​ផ្ដល់​សេវា និង​ដំណោះ​ស្រាយ​ព័ត៌មានវិទ្យា (IT) លក្ខណៈ​សកល ដែល​ផ្ដោត​លើ​ទីផ្សារ​ទើប​ងើបឡើង​ដូចជា អឺរ៉ុប​ខាងកើត អាស៊ី​កណ្ដាល អាស៊ីអាគ្នេយ៍ ឥណ្ឌា។ សេវាកម្មSoftline​រាប់​បញ្ចូល​ទាំង​ដំណោះ​ស្រាយ Cloud សាធារណៈ និង​ឯកជន ដំណោះស្រាយ​បច្ចេកវិទ្យា​ពី​ដើម​ដល់​ចប់ ការ​ផ្ដល់​អាជ្ញាប័ណ្ណSoftware ផលិតផល Hardware និង​ផលិតផល​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត។

Softline មាន​ការិយាល័យ​នៅ ៣០ប្រទេស និង ៨០ទីក្រុង ដោយ​ប្រមូល​ផ្ដុំ​មូលដ្ឋាន​ចំណេះ​ដឹង​ពិសេស​ប្លែក​គេ ជំនាញ​បច្ចេកទេស និង​ទម្រង់​អាជីវកម្ម ដែល​គ្របដណ្ដប់​លើ​ទីផ្សារ​ទើប​ងើបឡើង​ទាំងអស់​។

ចំណែកMicrosoft (Nasdaq “MSFT”) ជា​កម្មវិធី និង​ក្រុមហ៊ុន​ផលិតភាព​សម្រាប់​ពិភពលោក ទូរ​សព្ទ​ចល័ត Cloud ទី១។ បេសកកម្ម​របស់​ក្រុមហ៊ុន គឺ​ពង្រឹង​បុគ្គល​និមួយៗ និង​អង្គការ​និមួយៗ​លើ​ពិភពលោក​ឲ្យ​សម្រេច​បាន​កាន់​តែ​ច្រើន។

ដោយ៖​ លីដា

អត្ថបទពេញនិយម