បក​ទៅ​អតីតកាល រំលឹក​ភាពយន្ត​ខ្មែរ​ល្បី​ៗ​ជំនាន់​ទសវត្សរ៍​ទី ៦០

  • 2017-04-03 04:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំលឹក​ទៅ​អតីតកាល​ទសវត្សរ៍​ទី ៦០ រាប់​ជា​សម័យ​កាល​ដ៏​រុងរឿង​មួយ​នៃ​សិល្បៈ​ភាពយន្ត​ខ្មែរ​ដែល​កាល​នោះ មាន​រឿង​ជា​ច្រើន​ត្រូវ​បាន​ផលិត​ឡើង ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង នោះ មាន​ដូច​ជា​រឿង "សុវណ្ណ​ហុង្ស" "អន​អើយ​ស្រី​អន" "ស្ដេច​ដំរី​ស" និង​រឿង "មួយ​ម៉ឺន​អាល័យ" ជា​ដើម ដែល​ថ្មី​ៗ​នេះ ត្រូវ​បាន​គាស់​រំលើង​ឡើង​វិញ។

រឿង​ច្រើន​ទៀត​ក្នុង​សម័យ​កាល​នោះ ត្រូវ​បាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ហៅ​កាត់​ថា CWEA លើក​យក​បង្ហាញ​ក្នុង​កម្មវិធី​ប្រារព្ធ​ខួប ៥ឆ្នាំ​របស់​ខ្លួន​ថ្មី​ៗ​នេះ​នៅ​អូតែល​សុខា​ជ្រោយ​ចង្វារ។ បន្ថែម​ពី​លើ​នេះ ទិដ្ឋភាព​ក្នុង​ពិធី​នោះ ត្រូវ​បាន​តាក់​តែង ក៏​ដូច​ជា​រៀប​ចំ​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​កាន់​អតីតកាល​ទសវត្សរ៍​ទី​៦០ ទាំង​ការ​ស្លៀក​ពាក់​របស់​សមាជិក​ទាំង​អស់ រួម​ទាំង​ឆាក និង​បរិវេណ​នានា រួម​ផង។

ឥឡូវ​ទស្សនា​ទាំង​អស់​គ្នា ថា​ភាពយន្ត​អតីត​កាល​យើង​ណា​ខ្លះ​ដែល​ប្រិយមិត្ត​ធ្លាប់​លឺ ឬ​ធ្លាប់​បាន​ទស្សនា និង​មាន​ទេ រឿង​ណា​ខ្លះ ប្រិយមិត្ត​មិន​ដែល​បាន​ទស្សនា និង​សូម្បី​តែ​លឺ...?

អាន៖ ឆ្នាំ​ ២០១៤​​ មួយ​រឿង​​អស់​ ៦៨ ​ម៉ឺន ​ដុល្លារ ចុះ​ដឹង​ថា​ ទសវត្សរ៍ ៦០ ផលិតករ​​ចាយ​​ទុន​ប៉ុន្មាន​ទេ?

អត្ថបទ៖ ទារិកា

អត្ថបទថ្មី