ពលរដ្ឋស៊ីរីជាង១០០នាក់បែកពពុះមាត់ និងថប់ដង្ហើមស្លាប់ ក្រោយ​វាយប្រហារ​អាវុធគីមីលើទីក្រុង

  • 2017-04-05 01:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់​ប្រជាជន​ស៊ីរី​ប្រមាណ​ ១០០​នាក់​ បាន​ថប់​ដង្ហើម​ស្លាប់​​ក្នុង​នោះ​មាន​កុមារ​តូច​ ១១​នាក់​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​ប្រើ​អាវុធ​គីមី​​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរី​​​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ ​ត្រូវ​​គេ​ចោទ​ប្រកាន់​ថា​ បាន​វាយ​ប្រហារ​ដោយ​ប្រើ​ប្រាស់​ឧស្ម័ន​​សារីន​ទៅ​លើ​ទីក្រុង Khan Seikhoun ខេត្ត Idlib ​ដែល​គោល​បំណង​សំដៅ​លើ​ក្រុម​ឧទ្ទាម។

ក្រុម​វេជ្ជបណ្ឌិត​​បាន​ចុះ​ទៅ​ដល់​កន្លែង​​កើតហេតុ និង​​ឃើញ​​ជន​រង​គ្រោះ​រាប់​សិប​នាក់​​មាន​អាការៈ​ពុល បែក​ពពុះ​មាត់ ​ថប់​ដង្ហើម និង​រាង​កាយ​រឹង​ខ្វេរ​ខ្វង់។

ចំណែក​នាយក​រដ្ឋមន្ត្រី​​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​បន្ទាន់​មួយ​​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ចោទ​ថា ប្រសិន​បើ​រក​ឃើញ ​វា​នឹង​ជា​ភស្តុតាង​នៃ​អំពើ​សាហាវ​យង់ឃ្នង​របស់​​របប​ប្រធានាធិបតី​​អាសាដ។

សកម្មជន​បក្ស​ប្រឆាំង​ស៊ីរី​បាន​អះអាង​ថា​ ការ​វាយ​ប្រហារ​អាវុធ​គីមី​នេះ បង្ក​ឡើង​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​​របស់​កង​កម្លាំង​​អាសាដ និង​យន្តហោះ​ចម្បាំង​រុស្ស៊ី។ ប៉ុន្តែ​យោធា​រុស្ស៊ី​បញ្ជាក់​ថា​ យន្តហោះ​របស់​ខ្លួន​​មិន​បាន​បើក​ប្រតិបត្តិការ​វាយ​ប្រហារ​ក្បែរ​ទី​ក្រុង​ខាង​លើ​ឡើយ។

ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​ដដែល​​គេ​ជឿ​ថា​​ មាន​មនុស្ស​ជាង ៤០០​នាក់​ផ្សេង​ទៀត​បាន​របួស ​ក្រោយ​ស្រូប​យក​ឧស្ម័ន​ពុល៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម