ភ្នំសន្លុងខេត្តតាកែវទឹកដីប្រវត្តិសាស្រ្តមានឈ្មោះចម្លែក

  • 2017-04-05 02:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សជាច្រើនបានត្រឹមតែលឺឈ្មោះភ្នំសន្លុងស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីស្រុកទ្រាំងតែពុំសូវមានអ្នកដឹងថាទឹកដីដ៏ចំណាស់នេះមានរឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្រ្តដ៏ចម្លែកយ៉ាងណានោះទេ។

មានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីទីរួមខេត្តតាកែវបើយើងធ្វើដំនើតាមផ្លូវជាតិលេខ២ដល់វិទ្យាល័យថ្នល់បែកសន្លុងបត់ស្តាំប្រហែលជា៦គីឡូម៉ែត្រនឹងបានឃើញភ្នំមួយដ៏ខ្ពស់សន្លឹមបង្អួតខ្លួនកណ្តាលអាកាសលម្អរទៅដោយរុក្ខជាតិតូចៗពណ៏ក្រហមលាយខៀវព្រោះតែរងនូវឥទ្ធិពលកម្តៅនៃរដូវប្រាំង នោះគឺជាភ្នំសន្លុងដែលនៅលើកំពូលភ្នំមានព្រះវិហ៊ានិងរូបបដិមារកមួយយ៉ាងធំដែលអាចមើលឃើញយ៉ាងច្បាស់ពីចម្ងាយ។

ព្រះគ្រូចៅអធិការវត្តព្រះនាមអែល ចិនថ្លែងប្រាប់Sabayថាអតីតទឹកដីកំណរកំណើតខេត្តតាកែវនេះពុំមែនមានឈ្មោះភ្នំសន្លុងដូចសព្វថ្ងៃទេគឺពីមុនមកគេហៅថាភ្នំចិនលង់។

ប្រភពដដែលបន្តថា៖ “តាមការដំណាលតៗពីចាស់ជំនាន់មុនបានអោយដឹងថាកាលពីយូរលង់មកមានឈ្មួញជនជាតិចិន១សែននាក់បានបើកសំពៅមករកស៊ីនៅស្រុកខ្មែរលុះធ្វើដំណើមកដល់ខេត្តតាកែវសំពៅរបស់ពួកគេក៏លិចលង់ស្លាប់នៅបឹងមួយក្បែភ្នំសន្លុងនេះតែម្តងទៅ ក្រោយមកអ្នកស្រុកក៏បានដាក់ឈ្មោះភ្នំនេះថាភ្នំចិនលង់ ប៉ុន្តែចំនេរកាលក្រោយៗមកអ្នកស្រុកបាននាំគ្នាប្តូរមកហៅថាភ្នំសែនលង់វិញដែលសំដៅទៅជនជាតិចិននៅដែលមានគ្នា១សែននាក់បាត់បង់ជីវិតលើសំពៅនោះហើយជាចុងក្រោយក៏ប្តូរមកហៅថាភ្នំសន្លុងមកដល់សព្វថ្ងៃនេះ”។

ព្រះចៅអធិវត្តអង្គនេះបន្តថាវត្តរស្មីមហាភ្នំសន្លុងនេះសព្វថ្ងៃកំពុងពង្រីកផ្លូវបន្ថែមឡើងទៅលើភ្នំដើម្បីកែប្រែអោយក្លាយជារមណីយដ្ឋានទេសចរមួយដើម្បីទាក់ទាញភ្ញៀវទេសចរមកស្គាល់តំបន់នេះ៕

អត្ថបទៈជិន វេន

រូបភាព៖ ទូរស័ព្ទដៃ