កម្មវិធី​សង្ក្រាន្ត ​ខេត្ត​តាកែវ ​បណ្ដុះ​យុវជន​ ចេះ​បង្កើត​មុខរបរ​ និង ការ​សាមគ្គីភាព

  • 2017-04-05 09:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខ​នេះ ​វិទ្យាស្ថាន​ពហុបច្ចេកទេស​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ខេត្ត​តាកែវ​ បាន​រៀប​ចំ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​រួម​ទាំង​កម្មវិធី​តាំង​ពិព័រណ៍​បង្ហាញ​ពី​ស្នាដៃ​និស្សិត ​និង​ការ​បោះ​ជំ​រុំ​ស្នាក់នៅ​ក្នុង​សាលា​រយៈពេល ​៣​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមេសា ២០១៧។​

​ លោក​ មៀច បូរិទ្ធ នាយក​រង​នៃ​វិទ្យាស្ថាន​ បាន​ប្រាប់​ Sabay ​ថា​ គោល​បំណង​ចម្បង​នៃ​កម្មវិធី​នេះ​គឺ​ផ្ដោត​លើ៖​

ទី​១​ ការ​តាំង​ពិព័រណ៍​បង្ហាញ​ស្នា​ដៃ​បច្ចេកវិជ្ជា​របស់​និស្សិត​ ដែល​គាត់​បាន​សិក្សា​កន្លង​មក​។​

ទី​២​ ការ​បោះជំរំ​ស្នាក់នៅ​របស់​និស្សិត​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ហ្វឹកហាត់​ពី​របៀប​រស់នៅ​ជា​ក្រុម​ពេល​ដែល​ពួកគេ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​។​ ​

ទី​៣​ គឺ​ការ​បង្ហាញ​ពី​ផលិតផល​របស់​និស្សិត ក៏​ដូចជា​ ការ​ប​ង្កើ​ត​មុខរបរ​លក់ដូរ​ផ្សេងៗ ​ក្នុង​អំឡុង​ពេល​មាន​ភ្ញៀ​វ​មក​ទស្សនា​ការ​តាំង​ពិព័រណ៍​នេះ​ដើម្បី​អោយ​ពួកគាត់​មាន​បទពិសោធន៍​​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកប​របរ​រកស៊ី​នៅ​ពេល​ដែល​គាត់​ចេញពី​សាលា​ទៅ ​អាច​យក​បទពិសោធន៍​​នេះ​ទៅ​ប្រើ​បាន​ដោយ​មិន​ចាំបាច់​តែ​ពឹង​ទៅលើ​ការងារ​ក្នុង​ការិយាល័យ​​នោះ​ទេ​។​

យុវជន ពុំ ស្រី​ណាវ រៀន​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​ឆ្នាំ​ទី​៣ បាន​អោយ​ដឹង​ថា​ កញ្ញា​មាន​អារម្មណ៍​ថា​បាន​ទទួល​យក​បទពិសោធន៍​​ថ្មី​មួយ​ក្នុង​ស្វែង​យល់​ពី​របៀប​លក់​ម្ជូរ​ស្វាយ​។ ”​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​នាង​ខ្ញុំ​ក្នុង​ការ​ហ្វឹក​ហាត់​ជំនាញ​លក់​លើ​ទីផ្សារ​”​។​ ស្រី ​ណាវ​ បញ្ជាក់​។​ ​

ដោយឡែក ​យុវ​ជន​ ខាត់ រស្មី​ និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​បាន​អោយ​ដឹង​ថា​៖ “​ខ្ញុំ​មាន​អារម្មណ​ថា​ការចូលរួម​បោះ​ជំ​រុំ​នេះ​បាន​បង្កើន​ការ​យល់ដឹង​ពី​របៀប​រស់នៅ​ជា​ក្រុម​ចេះ​សាមគ្គី​គ្នា ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅមក​ទោះ​ជា​វា​មាន​រយៈពេល​ខ្លី​ពិត​មែន​តែ​វា​ពិតជា​ល្អ​ប្រសើរ​ណាស់​”​។​

​ ​

អត្ថ​ប​ទ៖ ជិន វេន​

​រូបភាព៖ ​ទូរស័ព្ទ​ដៃ​