៣​ចំណុច ​ធ្វើ​ឱ្យ ធារី ​ទៅ​លេង​ដល់​ណា ​ក៏​មិន​ភ្លេច​ចូល​រួម​ជម្រើស​ជាតិ

  • 2017-04-07 02:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ក្ដី​ស្រមៃ
  • ប្រយុទ្ធ​ដើម្បី​ប្រទេស​ជាតិ​របស់​ខ្លួន
  • បទ​ពិសោធន៍​ល្អ​បំផុត​សម្រាប់​ជីវិត

ខ្សែ​បម្រើ ធារី ចន្ថាប៊ីន ​ជា​កូន​ខ្មែរ​កាត់​បារាំង ​ហើយ​បាន​ប្រកប​អាជីព​នៅ​លីគ​កំពូល​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ​មុន​ពេល​ចាកចេញ​ទៅ​លេង​នៅ​លីគ​ក្នុង​ប្រទេស​ថៃ។ ត្បិត​តែ ​ទៅ​លេង​នៅ​បរទេស​មែន ​ប៉ុន្តែ​កីឡាករ​មាឌ​ធំ​រូប​នេះ ​មិន​ភ្លេចចូល​ជម្រើស​ជាតិ​កម្ពុជា​នោះ​ទេ ​ដោយ​ក្រោម​ការ​ដឹក​នាំ​គ្រូ​ថ្មី ​រូបគេ​ទទួល​តំណែង​ជាង​ប្រធាន​ក្រុម​ទៀត​ផង។

ឆ្លើយ​សំនួរ មូលហេតុ​នៅ​តែ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទោះ​ជា​មាន​ជម្រើស​និង​រវល់​ជាមួយ​ក្លឹប​អាជីព​ច្រើន​នោះ? ​ធារី ​បាន​ប្រាប់ Sabay ​ថា​រូបគេ​មាន​៣​ចំណុច​នៅ​ក្នុង​ចិត្ត ​ដែល​ជា​កត្តា​ធំ​ជំរុញ​ឱ្យ​ដើរ​ទៅ​មុខ​ជាមួយ​ក្រុម​គោ​ព្រៃ​កម្ពុជា​រហូត។ ទី​១ ​ការ​លេង​ឱ្យជម្រើស​ជាតិ ​ជា​ក្ដី​ស្រមៃ​មួយ​របស់​គេ ​ទី​២ ​វា​ជា​ការ​ជួយ​ប្រយុទ្ធ​ដើម្បី​ជម្រើស​ជាតិ​និង​មុខ​មាត់​ប្រទេស​ជាតិ ​ទី​៣ ​នេះ​ជា​បទ​ពិសោធន៍​មួយ ​ដែល​កីឡាករ​ទាំង​អស់​សុទ្ធ​តែ​ចង់​មាន​ឈ្មោះ​លេង​ឱ្យ​ជាតិ​ខ្លួន​ឯង៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម