ស្នាក់​ការ​ Apple ថ្មី​គ្រាន់​តែ​កន្លែង​ចត​រថយន្ត​ធំ​ជាង​ការិយាល័យ​ទៅ​ទៀត​

  • 2017-04-10 04:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​ Apple ទាំង​ឡាយ​កំពុង​ញាប់​ដៃ​ញាប់​ជើង​ក្នុង​រើ​ការិយាល័យ​​ពី​ទីស្នាក់ការ​ចាស់​មក​កាន់​ទីស្នាក់ការ​ថ្មី​ក្នុង​ខែ​មេសា​នេះ​ហើយ។

ទីស្នាក់ការ​ថ្មី​របស់​ Apple មាន​ឈ្មោះ​ថា​ "Apple Park” ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ Cupertino ​រដ្ឋ​ California និង​ អាច​ផ្ទុក​បុគ្គលិក​បាន​ ១៤ ០០០ នាក់។ បើ​តាម​​វិបសាយ​ Economist ​ឲ្យ​ដឹង​ថា​ Apple បាន​សង់​ទីតាំង​ចត​រថយន្ត​ចំនួន​ ១១ ០០០ កន្លែង​សម្រាប់​បុគ្គលិក​ទាំង​ ១៤ ០០០ នាក់​របស់​ខ្លួន។ រថយន្ត​​​​ជា​ច្រើន​​អាច​​ចត​នៅ​កន្លែង​ចត​ក្រោម​ដី​មាន​ទីតាំង​នៅ​ខាង​​ក្រោម​អគារ​មេ ហើយ​ក៏​​រថយន្ត​ជា​ច្រើន​ទៀត​ក៏​អាច​ចត​នៅ​អគារចត​រថយន្តចំនួន​ពីរ​កន្លែង​ផ្សេង​ទៀត។

អគារចតរថយន្តដ៏ធំរបស់ Apple Park

បើ​សរុប​ទៅ​ទីស្នាក់ការ​ Apple ថ្មី​នឹង​មាន​​ផ្ទៃ​ដី​ ៣១៨ ០០០ ម៉ែត្រ​ការ៉េ​ជា​ការិយាល័យ​ធ្វើ​ការ​ និង ជា​មន្ទីរ​ពិសោធន៍។ ចំណែក​ឯ​ទីតាំង​សម្រាប់​ចត​រថយន្ត​វិញ​មាន​ទីធ្លា​សរុប​ដល់​ ៣២៥ ០០០ ម៉ែត្រ​ការ៉េ​ឯណោះ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម