នាវា​ចម្បាំង​តម្លៃ​ ១៣ ពាន់​លាន​ដុល្លារ ចំណាយ​ពេល​សាងសង់​រាប់​ឆ្នាំ ​បង្ហាញ​ខ្លួន​ហើយ

  • 2017-04-11 03:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​នាវា​ចម្បាំង​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក​របស់​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ខ្លួន​​ហើយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ បន្ទាប់​ពី​ចំណាយ​ពេល​​​​ ៨ ឆ្នាំ​ដើម្បី​សាង​សង់។

​​​​​​​ដំណើរ​ការ​សាង​សង់​នាវា​ចម្បាំង​ឈ្មោះ​  USS Gerald R. Ford ​នេះ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​ ២០០៩ ដោយ​រំពឹង​ថា​នឹង​សម្រេច​នៅ​ឆ្នាំ​ ២០១៥ ប៉ុន្តែ​ដោយ​សារ​បញ្ហា​​លើ​ប្រព័ន្ធ​បញ្ជា​ទំនើប​ និង បច្ចេកវិទ្យា​មួយ​ចំនួន​ទើប​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​ដើម្បី​បង្ហើយ។ ការ​បង្ហាញ​នេះ​​ស្ថិត​ក្នុង​ដំណើរ​ការ​សាក​ល្បង​នៅ​ឡើយ​ ដោយ​វា​នឹង​ត្រូវ​ត្រឡប់​ចូល​ផែ​វិញ។

​​ខាង​ក្រោម​នេះ​មាន​បង្ហាញ​ត្រួស​ពី​ចំណុច​​គួរ​ចាប់​អារម្មណ៍​ទាក់​ទង​នឹង​នាវា​ចម្បាំង​ខាង​លើ៖

@ ចំណាយ​អស់​ ១២,៩ ពាន់​លាន​ដុល្លារ​ លើ​សាង​សង់​ USS Gerald R. Ford​

@ ដំណើរ​ការ​សាង​នាវា​នេះ​មាន​អ្នក​សាង​សង់​នាវា​ចំនួន​ ៥ ០០០ នាក់​បាន​ជាប់​ពាក់​ព័ន្ធ​

@ ​USS Gerald R. Ford មាន​ទម្ងន់​ ១ សែន​តោន​​​​

@ ទីធ្លា​សម្រាប់​ហោះ​ហើរ​​ និង ចុះ​ចត​មាន​ទំហំ​ជាង​ ២០ ០០០ ម៉ែត្រ​ការ៉េ, អាច​​ផ្ទុក​ក្រុមការងារ​បាន​ ៤ ៦៦០ នាក់​ និង យន្តហោះ​ចម្បាំង​ ៧៥ គ្រឿង

@ អាច​បើក​បរ​ក្នុង​ល្បឿន​អតិបរមា​ ៥៤,៧១ គ.ម/ម៉

@ នៅ​ក្នុង​នាវា​នេះ​មាន​នាវា​ ២ ដទៃ​ទៀត​គឺ​ USS John F. Kennedy និង​ USS Enterprise ថ្មី​ដែល​រំពឹង​ថា​នឹង​អាច​ចេញ​ប្រតិបត្តិការ​បាន​នៅ​ឆ្នាំ​ ២០២០ និង ២០២៥។ ​ការ​ចំណាយ​សរុប​លើ​នាវា​ទាំង​បី​រំពឹង​ថា​នឹង​អស់​ជាង​ ៤៣ ពាន់​លាន​ដុល្លារ​​

@ មាន​សមត្ថភាព​អាច​ដំណើរ​ការ​ហោះ​ហើរ​យន្តហោះ​ចម្បាំង​ ២២០ ​ដង​ក្នុង​មួយ​ថ្ងៃ​តាម​រយៈ​​ផ្លូវ​ហោះ​ហើរ​ចំនួន​ពីរ​ ហើយ​នាវា​នេះ​ក៏​អាច​ស្ទើរ​តែ​គេច​ផុត​ពី​រ៉ាដា​ចាប់​សញ្ញា​ផង​ដែរ​​

@ នាវា​ USS Gerald R. Ford​ នឹង​ចូល​មក​ជំនួស​នាវា ​USS Enterprise ​ដែល​​បាន​បំពេញ​ប្រតិបត្តិការ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៦២ ដល់​ ២០១២៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង