រឿង​មិន​ប្រក្រតី ​ច្រើន​​​ធ្វើ​ឱ្យ​ Fan ​ជជែក​បែក​ពពុះ​មាត់​ក្នុង​ប្រកួត Real vs Bayern

  • 2017-04-19 02:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម Bayern Munich ៦-៣ ​ដោយ​គិត​ទាំង​ពីរ​ជើង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រោយ​ចប់​ការ​ប្រកួត​នោះ ​ក៏​មាន​រឿង​ច្រើន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម​ទាំង​សង​ខាង​ជជែក​គ្នា​ផង​ដែរ​ដូច​ខាង​ក្រោម​នេះ​៖

១. បាល់​២​គ្រាប់​ជា​បាល់ Offside ​របស់ Ronaldo

ក្នុង​ជើង​ទី​២​ប្រកួត​យប់មិញ​នេះ ​Ronaldo ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ ប៉ុន្តែ​២​គ្រាប់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​ជា​បាល់ Offside ​ប៉ុណ្ណោះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​មតិ​មួយ​ចំនួន​គិត​ថា​វា​មិន​មែន​ជា​បាល់ Offside ​ទេ ​ពោល​គឺ​១​គ្រាប់​របស់ Marcelo ​បោះ​ឱ្យ Ronaldo ​ព្រោះ អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​មិន​បាន​ជាប់​បាល់​នោះ​ឡើយ។ ដោយ​លោក ​តាម​តែ​កីឡាករ​ខ្សែ​ការពារ​របស់ Bayern Munich ​។

២. ​កាត​ក្រហម​ Vidal ​មិន​សម​ឱ្យ

ចំពោះ​កាត​ក្រហម​របស់ Vidal ​ហាក់​ដូចជា​មិន​សម​ទទូល​បាន​នោះ​ទេ ព្រោះ​គ្រា​នោះ​ខ្សែ​បម្រើ​រូប​នេះ​បាន​ប៉ះ​បាល់​មុន ​មិនមែន​ទៅ​ឈូស​ជើង​របស់​កីឡាករ Real Madrid ​ឡើយ។ ផ្ទុយ​ទៅ​វិញ អាជ្ញាកណ្ដាល ​បាន​សម្រេច​ពិន័យ​កាត​លឿង​នៅ​ចំណុច​នេះ ​ហើយ​ក៏​ជា​កាត​លឿង​ទី​២​របស់ Vidal ​ស្មើ​កាត​ក្រហម​បណ្ដេញ​ចេញ​ផង​ដែរ។

៣. Casemiro ​បង្ក​កំហុស​ច្រើន ​តែ​បាន​ត្រឹម​កាត​លឿង

Casemiro ​ខ្សែ​បម្រើ​ការពារ​របស់​ក្រុម Real Madrid ​បង្ក​កំហុស​ច្រើន​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ប៉ុន្តែ​រូបគេ​ទទួល​បាន​ត្រឹម​កាត​លឿង​១​ប៉ុណ្ណោះ ​ខុស​ពី Vidal ​ដែល​ឈូស​ត្រូវ​បាល់​តែ​អាជ្ញាកណ្ដាល​ដក​កាត​ពិន័យ​បណ្ដេញ​ចេញ​ទៅ​វិញ។

៤. ប៉ូលិស​ចេញ​បង្ក្រាប​កន្លែង​អ្នក​គាំទ្រ Bayern Munich

ក្រុម​ប៉ូលិស​បាន​ចេញ​ទៅ​បង្ក្រាប​ក្រុម​អ្នក​គាំទ្រ Bayern Munich ​អំឡុង​ពេល​ការ​ប្រកួត​។ ខណៈ​ដែល​ការ​បង្ក្រាប​នោះ ​ក៏​បាន​បង្ក​ឱ្យ​មាន​របួស​ស្នាម​ដល់​អ្នក​គាំទ្រ​បន្តិចបន្តួច​ផង​ដែរ ប៉ុន្តែ​ហេតុផល​ដែល​បង្ក​ឱ្យ​មាន​ការ​ចេញ​បង្ក្រាប​ភ្លាម​ៗ ​នៅ​មិន​ទាន់​ដឹង​ឱ្យ​​ប្រាកដ​នោះ​ទេ ​ដោយ​មតិ​ខ្លះ​យល់​ថា​មក​ពី​អ្នក​គាំទ្រ Bayern ​បង្ក​ភាព​ចលាចល។

៥. Ancelotti ​ទាមទារ​ឱ្យ​ប្រកួត​ក្រោយ​ៗ ​មាន​វីដេអូ​អាជ្ញាកណ្ដាល

លោក Ancelotti ​អ្នក​ចាត់ការ​ក្រុម Bayern Munich ​មិន​សប្បាយ​ចិត្ត​ជា​ការ​កាត់​សេចក្ដី​របស់​អាជ្ញាកណ្ដាល​នោះ​ទេ ​ដោយ​លោក​យល់​ឃើញ​ថា​ពួកគេ​លំអៀង​ច្រើន។ យ៉ាងណាមិញ ​អ្នក​ចាត់ការ​រូប​នេះ ទាមទារ​ឱ្យ​មាន​វីដេអូ​អាជ្ញាកណ្ដាល​មួយ​ទៀត​នៅ​រដូវ​កាល​ក្រោយ ដើម្បី​ឱ្យ​ការ​ប្រកួត​កាន់​តែ​សុក្រឹត។

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម