​តោះ​! មក​ស្គាល់​កម្មវិធី​ធនាគារ​តាម​ទូរ​សព្ទ​ដ៏​ទំនើប​មួយ​នេះ​​ថា​ឡូយ​កម្រិតណា​

  • 2017-04-21 07:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ផ្ញើ​សារ​ប្រាប់​រាល់ពេល​លុយ​ចេញចូល​
  • អាច​ឆែក​មើល​សម​តុ​ល្ស​គណនី​បាន​គ្រប់​ពេល និង​គ្រប់​ទីកន្លែង​
  • បង់ថ្លៃ​វិក្កយបត្រ​ផ្សេងៗ (​ទូរ​សព្ទ អ៊ីនធឺណិត បង់​ទឹក​ភ្លើង ទូរ​ទស្សន៍ និង​សេវា​ផ្សេងៗ​ទៀត​)​
  • អាច​ផ្ទេរ​លុយ​ភ្លាមៗ ដោយ​ឥតគិតថ្លៃ រវាង​គណនី ABA ដូចគ្នា​
  • ដក​លុយ​ពី​ទូ​ATM ដោយ​មិនបាច់​ប្រើ​កាត​
  • ដឹង​ពី​ទីតាំង​សាខា​ធនាគារ និង​ទូ​ATM​
  • ដឹង​ពី​កន្លែង​ដែល​អាច​ប​ញ្ចុះ​តម្លៃ​

បច្ចុប្បន្ន​ការដាក់​បញ្ញើ​លុយ​នៅ​ធនាគារ​បាន​ក្លាយជា​ផ្នែក​មួយ​ចាំបាច់ នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​ស​ម័​យ​ថ្មី ព្រោះថា​ទុក​លុយ​សុទ្ធ​ច្រើន​នៅផ្ទះ​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ហើយ​បើ​ដើរលេង​កាន់​លុយ​ច្រើន អាច​ជ្រុះ​បាត់ ត្រូវ​ចោរឆក់ ឬ​ប្លន់​ជាដើម​។ តែ​ក៏​នៅ​មាន​អ្នក​ខ្លះយ​ល់​ថា​ទុក​លុយ​នៅ​ធនាគារ​ពិបាក​ពេល​ត្រូវ​ការដក​ចាយ​ម្តងៗ មិនទាន់​ចិត្ត​សោះ​។​

​អស់​កង្វល់ ! ថ្ងៃ​នេះ Sabay នៅ​កន្លែង​ណា​សូម​ណែនាំ​ពី​កម្មវិធី​ធនាគារ​តាម​ទូរ​សព្ទ​មួយ ដែល​អាច​ឲ្យ​អ្នក​ទូទាត់ការ​ចំ​ណាយ​ផ្សេងៗ និង​វេរ​លុយ​ទៅមក បាន​យ៉ាង​ឆាប់រ​ហ័ស​ដោយ​គ្រាន់តែ​ចុច​ទូរ​សព្ទ​ក៏បាន គ្រប់​ពេល វា​សាម​ញ្ញ​ងាយស្រួល​ប្រើ និង​ធានា​សុវត្ថិភាព​ខ្ពស់ គឺ​កម្មវិធី​ធនាគារ​តាម​ទូរ​សព្ទ​របស់ ABA (ABA Mobile App)​។​

​អ្នក​បាន​ប្រើ​កម្មវិធី​ធនាគារ​តាម​ទូរ​សព្ទ​ស្មា​ត​ហ្វូន​នេះហើយ​តែង​លាន់មាត់​ថា កាលី​ប ឡូយ រ​ហ័​សទាន់ចិត្ត ស្រួល​ប្រើ ព្រោះ​វា​មាន​លក្ខណៈពិសេស​ដូចជា​៖​

១. មុខងារ​ទូទាត់​ឆាប់រ​ហ័​ស (Quick Payment)

នេះ​ជា​មុខងា​រដែល​ផ្លាស់ប្ដូរ​របៀប​រស់នៅ​របស់​អ្នក​ទាំងស្រុង ដោយ​វា​បាន​ជួយ​សម្រួល​ការងារ​ដែល​ធ្លាប់​ធ្លាប់​ធ្លាប់តែ​ពិបាក ស្មុគស្មាញ ចំណាយពេល​យូរ មក​ជា​ងាយស្រួល​រហូត​នឹកស្មាន​មិន​ដល់​។ ពីមុន​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង ឬ​បង់ថ្លៃ​សាលា​រៀន ត្រូវ​តម្រង់​ជួរ ឈ​រ​ចាំ​យូរ ត្រូវ​រាប់​លុយ អាប់​លុយ ជាដើម​។ ពេល​នេះ មាន​តែ​កម្មវិធី​ទូរ​សព្ទ​មួយ​នេះ គឺ​អ្នក​អាច​អង្គុយ​នៅផ្ទះ​ម៉ោង​សម្រាក​ពី​ការងារ ហើយ​ចុច​ទូរ​ស័ព្ទ ក៏​អាច​សម្រេច​ការងា​រទាំង​អស់​នេះ​បានដែរ​។​

​ទូទាត់​បាន​លឿន គឺ​ដោយសារ​អ្នក​អាច​រក្សាទុក​ព័ត៌មាន​គណនី​នៃ​វិក្កយបត្រ​ដែល​អ្នក​ត្រូវ​បង់ ហើយ​រាល់ពេល​ត្រូវ​ទូទាត់ ឧទាហរណ៍​ដូចជា បង់ថ្លៃ​ទឹក ឬ ភ្លើង គឺ​ត្រូវ​ចុច​តែម្តង​ប៉ុណ្ណោះ​។​

២. មុខងារ​ផ្ទេរ​ប្រាក់​ឆាប់រ​ហ័​ស (Quick Transfer)

​ត្រូវ​ម៉ាច់​សម្រាប់​អ្នក​ដែល​ត្រូវ​ផ្ញើ​លុយ​ទៅមក​ញឹកញាប់​ជាមួយ មិត្ត​ភ័​ក្ត ឬ​ក្រុមគ្រួសារ ព្រោះ​តាម​រយៈ ABA Mobile App ការ​វេលុយ​រវាង​គណនី ABA ដូចគ្នា មិន​អស់​លុយ​ទេ​។​

​ប្រតិបត្តិការ​បាន​លឿន និង​ងាយស្រួល ព្រោះ​មុខងារ​នេះ​អាចឲ្យ​អ្នក​រក្សាទុក​លេខ​គណនី ABA របស់​អ្នក​ដែល​អ្នក​ត្រូវ​វេរ​លុយ​ឲ្យ​ដោយមិន​ពិបាក​ត្រូវ​វាយ​ឡើង​វិ​ញ​ឡើយ គឺ​គ្រាន់តែ​ចុច​តែម្តង​ប៉ុណ្ណោះ​អាច​ផ្ទេរ​ប្រាក់​បាន​ភ្លាម​។​

៣.​ពិបាក ឬ​អត់​នៅពេល​ចង់​ផ្ញើ ឬ​ទទួល​លុយ​តែ​កន្លែង​នោះ​មិនទាន់​បើកទ្វារ ឬ បិទទ្វារ​?

​តាម​រយៈ​កម្មវិធី ABA Mobile អ្នក​អាច​ចុច​ផ្ញើ​លុយ​បាន​ភ្លាមៗ ហើយ​អ្នកទទួល​អាច​ទៅ​បើក​យកលុយ​ភ្លាមៗ ឬ រាល់ពេល​ដែល​គេ​ទំនេរ នៅតាម​ទូ ATM របស់​ធនាគារ ABA ដែល​បើក​ដំណើរកា​ររាល់ថ្ងៃ ២៤​ម៉ោង ពិសេស​សុវត្ថិភាព​ត្រូវបាន​ធានា​១០០% ។​

៤.​ធ្លាប់​អត់​ពេល​ទៅ​ញ៉ុំា​​អី​ជុំ​មិត្ត​ភ័​ក្ត​ច្រើន​នាក់​ហើយ​ពិបាក​ពេល​ត្រូវ​ចែកគ្នា​ចេញ​លុយ​ដែរ​ទេ​?

​ពិតជា​ស្មុគស្មាញ​នៅពេលដែល​អ្នក​ត្រូវ​ចែក​ថ្លៃ​វិក្កយបត្រ​ស្មើគ្នា ពេល​ខ្លះ​អ្នកត្រូវ​សងលុយ​មិត្ត ដែល​បានចេញ​លុយ​រួម អាច​ជា​ទឹកប្រាក់ ៥.៥០​ដុល្លារ ឬ ៧.៣៥​ដុល្លារ​។ បើ​អ្នក និង​មិត្ត​ភ័ក្ត​ប្រើប្រាស់ ABA Mobile App ដូចគ្នា អ្នក​អាច​វេរ​លុយ​សង​មិត្ត​ភ័ក្ត​ភ្លាមៗ នូ​វ​ចំនួន​ទឹកប្រាក់​ជាក់ស្តែ​ង​យ៉ាង​ងាយស្រួល​បំ​ផុត ដោយ​មិន​ពិបាក​គិតពី​រឿង​កាក់ល្អិត​ទៀតឡើយ​។​

៥.​ធ្លាប់ ឬ អត់​ភ្លេច​យក​កាបូប​លុយ​តាម​ខ្លួន ហើយ​ត្រូវការ​ចាយលុយ​?

​បើ​មាន​កម្មវិធី ABA Mobile App នេះ​អ្នក​អាចដក​លុយ​ពី​ទូ ATM ABA បាន​ភ្លាមៗ ដោយ​មិនបាច់​ប្រើ​កាត ដោយ​ប្រើ​មុខងារ E-Cash ក្នុង​កម្មវិធី​ធនាគារ ABA Mobile App​។

៦.​អ្នក​តែង​ចង់ឃើញ​ទឹក​លុយ​ក្នុង​គណនី​ធនាគារ​របស់​អ្នក​ពិសេស​នៅពេល​ដល់​ថ្ងៃ​ត្រូវបាន​ការ​ប្រាក់​ពី​ធនាគារ​មែន​ទេ​?

កម្មវិធី​ក្នុង​ទូរ​សព្ទ​ពណ៌​ខៀវ​ក្រម៉ៅ​នេះ តែងតែ​ផ្ញើ​សារ​ប្រាប់​រាល់ពេល​មានការ​ចរាចរ​សាច់ប្រាក់​ចេញ ឬ ចូល មិន​តែ​ប៉ុណ្ណោះ​អាច​ឆែក​មើល​សមតុល្យ​គណនី​ពេលណា​ក៏បាន​គ្រប់​ទីកន្លែង ព្រោះ​វា​នៅក្នុង​ទូរ​សព្ទ​ស្រាប់​។​

៧.​ធ្លាប់ ឬ អត់​ពេល​ត្រូវ​ការដក​លុយ​ម្ដងៗ ពិបាក​រក​ទូ ATM ឬ សាខា​ធនាគារ ABA?

​បើ​ប្រើ​កម្មវិធី​នេះ​វិញ​គឺ ស្រួល ប្រាប់​ក្នុង​នឹង​ស្រេច​ថា​កន្លែង​ណា​មាន​ទូ ATM និង សាខា​ធនាគារ ABA ដែល​នៅ​ជិត​អ្នក​បំផុត ។​

៨.​ពេល​ខ្លះ​អ្នក​ប្រហែលជា​ពិបាក​ក្នុង​ការចងចាំ​លេខ​សម្ងាត់ ឬ ចំណាយ​ពេលវាយ​លេខ​ស្ងាត់ មែន​ទេ​?

​អត់​បញ្ហា​! ប្រើប្រាស់​កម្មវិធី​ធនាគារ ABA ក្នុង​ទូរ​សព្ទ​អ្នក​អាច​ចូល​កម្មវិធី​នេះ​យ៉ាង​ឆាប់រហ័​ស តាម​រយៈ​ការ​ស្កេន​ស្នាម​ម្រាមដៃ​។ សុវត្ថិភាព​ត្រូវបាន​ធានា​១០០ % ព្រោះ​ស្នាម​ម្រាមដៃ​អ្នក គឺជា​លេខ​សម្ងាត់​ដែល​គ្មាន​អ្នកណា​លួច​បានឡើយ​។​

ចង់​យល់ច្បាស់​ថា​កម្មវិធី ABA Mobile ឡូយ ហើយ​ល្អ​ប្រើ​កម្រិតណា ដំបូង​អ្នក​ត្រូវ​ទៅកាន់​សាខា​ធនាគារ ABA ណាមួយ​ដែល​នៅ​ជិត​អ្នក​បំផុត ចំណាយ​ពេលតែ​១០​នាទី​ប៉ុណ្ណោះ អ្នក​នឹង​ទទួលបាន​គណនី​ធនាគារ ABA ភ្លាម​។

បន្ទាប់មក​សូម​ទាញ​យក​កម្មវិធី​ធនាគារ​នេះ ដោយ​ឥតគិតថ្លៃ​តាម​រយៈ Link ខាងក្រោម​៖

​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​ធនាគារ​តាម​ទូរ​ស័​ព្ទ ABA Mobile App​ ​

ដោយ៖ លីដា

អត្ថបទពេញនិយម