ម្ចាស់​មេដាយ​មាស​​ប៉េតង់​ពិភព​លោក​​ឆ្នាំ​២០១៧​ ​បាន​៤​ម៉ឺន​ដុល្លារ​ជា​រង្វាន់​

  • 2017-04-20 10:11:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជា​មួយ​សម្ដេចតេជោ​ ហ៊ុន​ សែន​ ​នាយករដ្ឋមន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​មុននេះ​នៅ​វិមាន​សន្តិភាព​​​​ សម្ដេច​បាន​​ប្រកាស​ថា កញ្ញា អ៊ុក ស្រី​មុំ ដែល​ទើប​ឈ្នះ​មេដាយ​មាស​ពិភព​លោក​កីឡា​ប៉េតង់​ឆ្នាំ​២០១៧ ទទួល​បាន​ថវិកា​ពី​ក្រសួង​អប់​រំ​យុវជន និង​កីឡា ​​ចំនួន​៣​ម៉ឺន​ដុល្លារ និង​ថវិកា​ពី​សម្ដេច​ផ្ទាល់​ចំនួន​១​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត។

ពិធី​ដង្ហែ​​ក្រុម​កីឡាករ-កីឡា​ការនី​ប៉េតង់​ពេល​ត្រឡប់​ពី​​ប្រទេស បែលហ្សិក​

​បន្ថែម​លើក​ពី​នេះ​លោក សុខ​ ម៉ុង គ្រូ​​បង្វឹក​កីឡា​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​ថវិកា​ពី​ក្រសួង​អប់រំ​ចំនួន ៣​ម៉ឺន​​ដុល្លារ​អាមេរិក​ដូច​គ្នា​ និង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សម្ដេច​ចំនួន ៣​ពាន់​ដុល្លារ​បន្ថែម​ទៀត។ ​ស្រប​ពេល​កីឡាករ​ ញ៉ែម បូរ៉ា និង​កីឡា​ការិនី ស្រ៊ាង សុរ៉ាឃីម ​ដែល​បាន​ឈ្នះ​មេដាយ​ប្រាក់​លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ​ទទួល​បាន​ក្នុង​ម្នាក់​ៗ​នូវ​ទឹក​ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ​អាមេរិក និង​ថវិកា​ឧបត្ថម្ភ​ពី​សម្ដេច​ចំនួន២​ពាន់​ដុល្លារ​ផង​ដែរ។

​កីឡា​ការិនី​ អ៊ុក ស្រី​មុំ ដណ្ដើម​បាន​មេដាយ​មាស​​កម្រិត​ពិភព​លោក​​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​បែលហ្សិក​ទី​ក្រុង Ghent ​ដោយ​យក​ឈ្នះ​កីឡា​ការិនី​មក​ពី​ប្រទេស​ ទុយណេស៊ី Mouna BEJI ១៣-៧ ពិន្ទុ​នា​​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​វិញ្ញាសា​វាយ​ឯកត្តជន​នារី៕

ថវិកា​ដែល​​ទទួល​បាន​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី