Atletico សុខ​ចិត្ត​ចាញ់​វគ្គ​ Semi Final ​ ជា​ជាង​ជួប​ Real នៅ ​Final ម្ដង​ទៀត​

  • 2017-04-21 07:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ Atletico Madrid សុខ​ចិត្ត​ឃើញ​ក្រុម​របស់​ពួកគេ​ដើរ​ចេញ​ពី Champions League ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ជាជាង​ជួប​ Real Madrid នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី​៣។ នេះ​បើ​តាម​សំដី​លោក Bernd Schuster។

លោក Bernd Schuster

ការ​លើក​ឡើង​របស់​អតីត​អ្នក​ចាត់​ការ​ Real និង​ជា​អតីត​កីឡាករ​ Atletico ខាង​លើ​ដោយ​សារ​តែ​ លោក​យល់​ថា​ អ្នក​គាំទ្រ​ Atletico Madrid រង​ការ​ឈឺចាប់​ឆ្អែតឆ្អន់​ ហើយ​ការ​ជួប​ Real Madrid វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​ជា​សុបិន​អាក្រក់​មួយ​បន្ទាប់​ពី​ពួកគេ​ធ្លាប់​ចាញ់​២​លើក​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៤ និង​២០១៦។

Schusterប្រាប់​ Marcaដូច្នេះ​៖"មិត្តភ័ក្ដិ​ខ្ញុំ​មួយ​ចំនួន​ដែល​គាំទ្រ Atletico បាន​ប្រាប់​ថា​ពួកគេ​សុខ​ចិត្ត​ធ្លាក់​ត្រឹម​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប្រសើរ​ជាង​ទៅ​ជួប​ Real នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ទៀត។ ប៉ុន្តែ​ខ្ញុំ​គិត​​ថា​គូ​ទាំង​ពីរ​នេះ​ប្រហែល​ជា​ជួប​គ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ច្រើនជាង”៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ វីរ័ត្ន