Klopp ថា​កៅអី​ Champions League នឹង​ជួយលោកទាក់ទងកីឡាករ​កំពូលៗ

  • 2017-04-22 03:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp បាន​និយាយ​ថា​កៅអី​ Champions League រដូវកាល​ក្រោយ​អាច​​ជួយ​ Liverpool មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទាញ​កីឡាករ​កម្រិត​ពិភពលោក​មក​ចូល​រួម​ក្រុម​បាន។

Jurgen Klopp

ការ​លើក​ឡើង​ដូច្នេះ​ស្រប​ពេល​​ Liverpool បច្ចុប្បន្ន​​ឈរ​លេខ​៣​ក្នុង​តារាង​ Premier League នាំ​មុខ​ក្រុម​លេខ​៤​ Man City ចំនួន​២​ពិន្ទុ​ ហើយ​បើ​សិន​ជា​ Klopp អាច​នាំ​ក្រុម​រក្សា​ចំណាត់ថ្នាក់​នេះ​ដល់​បញ្ចប់​រដូវ​កាល​ នោះ​ Liverpool នឹង​វិល​ទៅ​លេង​ Champions League វិញ​លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​ ២០១៥ និង​ជា​លើក​ទី​ពីរ​នៅ ៨​រដូវ​កាល​ចុងក្រោយ​។

យ៉ាង​ណា​ក៏​ដោយ​ Klopp មិន​ទាន់​ធានា​ថា Liverpool នឹង​មាន​កៅអី​ Champions League ១០០%​ នៅ​ឡើយ​ទេ​សម្រាប់​រដូវ​កាល​ក្រោយ​ តែ​លោក​ជឿជាក់​ថា​បើ​សិន​ជា​ក្លឹប​អាច​ធ្វើ​បាន​គឺ​ងាយ​ស្រួល​នាំ​យក​កីឡាករ​ថ្មី​មក​កាន់​ Anfield ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​​ទ្វីប​អឺរ៉ុបបើក​នៅ​រដូវ​ក្ដៅ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន