ស្លាក់ឆ្អឹងត្រីអាចស្លាប់ទេ? គួរធ្វើបែបណា ពេលស្លាក់ឆ្អឹងត្រី

  • 2017-04-23 07:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តើ​មានរឿង​អ្វី​កើតឡើង ពេល​អ្នក​ច្រឡំ​លេប​ឆ្អឹង​ត្រី​នោះ​? តើ​អ្នក​អាច​ស្លាប់​ដោយសារ​ឆ្អឹង​ត្រី​នោះ​ដែរ ឬទេ​?

​ត្រី​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែមនុស្ស​មួយ​ចំនួនមិន​ចូលចិត្ត​វា​នោះ​ទេ ពីព្រោះតែ​វា​មាន​ឆ្អឹង ហើយ​អាច​បង្ក​គ្រោះថ្នាក់​បាន​។ បើ​អ្នក​ញ៉ាំ​មិន​ប្រយ័ត្ន អ្នក​អាច​ស្លាក់​នៅជាប់​ក ប៉ុន្តែ តាមពិតទៅ វា​កម្រ​នឹង​បង្ក​គ្រោះថ្នាក់ដល់​អាយុជីវិត​ខ្លាំងណាស់​។ ពេលខ្លះ បើ​គ្រាន់តែ​អ្នក​ញ៉ាំ​ទឹក ឬ​បាយ​មួយ​ម៉ាត់​ពីរ វា​អាច​ដោះស្រាយបាន​ហើយ​។​

​កុំ​ស្លន់ស្លោ បើ​អ្នក​លេប​វា​ចូលក្នុង​ពោះ​បាត់ទៅ នោះ​មានន័យថា​វា​តូច ហើយ​មិនមាន​គ្រោះថ្នាក់​នោះទេ​។ ក្នុងករណី​ភាគច្រើន វា​នឹង​ត្រូវបាន​រំលាយនៅក្នុង​ក្រពះ​របស់​អ្នក​។ ហើយ​ប្រសិនបើ​វា​មិនអាច​រំលាយ​ទេ វា​ក៏​នឹង​ចេញមកក្រៅ​វិញ តាមរយៈ​លាមក​របស់​លោកអ្នក​ដែរ​។ ប៉ុន្តែ ប្រសិនបើ​វា​ស្អិត​ជាប់​នៅក្នុង​ពោះ​របស់​អ្នក មានតែ​គ្រូពេទ្យ​ទេ ទើប​អាច​ជួយ​អ្នក​បាន​៕

​ពេល​ស្លាក់ឆ្អឹងត្រី នៅជាប់​ក អ្នក​គួរតែ ៖

១. ញ៉ាំ​ចេក​

២. ញ៉ាំ​ដុំ​បាយ​ពីរ​បី​ដុំ​

៣. ញ៉ាំ​សណ្តែកដី​

៤. ញ៉ាំ​នំប៉័ង​។​

​បើ​មិន​បាត់​ទេ សូម​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម​៕

ប្រភព៖ health.com.kh